ក្រោយផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយ Trump ទ្រព្យសម្បត្តិ Elon Musk ស្រុតចុះជិត ៣៤ពាន់លានដុល្លារ

ជម្លោះពាក្យសម្ដីរវាងកំពូលមហាសេដ្ឋី Elon Musk និងប្រធានាធិបតីអាមេរិក Donald Trump កំពុងឡើងកម្ដៅខ្លាំងឡើងៗ ប៉ុន្តែអ្នកដែលខាតបង់ខ្លាំងជាងគេ គឺមេធំ Tesla។

គេហទំព័រ Bloomberg Billionaires Index បានរាយការណ៍ថា កាលពីថ្ងៃទី០៧ ខែមិថុនា ទ្រព្យសម្បត្តិរបស់មនុស្សកំពូលលុយ Elon Musk បានរបូតអស់ប្រហែល ៣៣,៩ពាន់លានដុល្លារ ជាការខាតបង់ធំបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។

តាមដានជាមួយយើង៖ Million Times

មូលហេតុដែលធ្វើឲ្យ CEO ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ខាតលុយអស់ច្រើនសន្ធឹកបែបនេះ គឺបណ្ដាលមកពីតម្លៃហ៊ុនរបស់ Tesla បានដាំក្បាលចុះ ១៤% និងបាត់បង់មូលធនទីផ្សារប្រហែល ១៥០ពាន់លានដុល្លារ ក្រោយមហាសេដ្ឋីមានបំផុតលើលោក ផ្ទុះពាក្យសម្ដីជាមួយមេដឹកនាំមហាអំណាចអាមេរិក។

ទោះជារងការខាតបង់ដ៏ច្រើនបែបនេះក្ដី ប៉ុន្តែ Elon Musk នៅតែឈរឈ្មោះជាកំពូលមហាសេដ្ឋីមានបំផុតលើលោកគ្មានគូប្រជែង ដោយទ្រព្យសម្បត្តិរបស់លោកនៅសល់ប្រហែល ៣៣៤,៥ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Glamour