ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ត្រូវបានព្យាករថា នឹងទទួលបានប្រាក់ចំណូលរហូតដល់ ១៥,៥ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតយានអវកាស កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យរុករកលំហអាកាស។


សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រាក់ចំណូលពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះ នឹងមានចំនួនច្រើនជាងកញ្ចប់ចំណាយរបស់អង្គការ NASA ថែមទៀតនាឆ្នាំក្រោយ ពោលប្រហែល ១,១ពាន់លានដុល្លារ។
ប្រភពចំណូលដ៏ធំរបស់ក្រុមហ៊ុន SpaceX គឺបានមកពីការផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត Starlink ដែលមហាសេដ្ឋី Elon Musk អះអាងថា នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ប៉ុន្តែមិនបញ្ជាក់ពីកាលបរិច្ឆេទឡើយ។
គួរជម្រាបដែរថា ថ្មីៗនេះ SpaceX រួមទាំងដៃគូ ២ក្រុមហ៊ុនទៀត កំពុងក្លាយជាបេក្ខភាពជួរមុខ ក្នុងការទទួលបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីបង្កើតប្រព័ន្ធខែលការពារគ្រាប់មីស៊ីល Golden Dome៕
អត្ថបទ៖ Luffy រូបភាព៖ Reuters