ការលក់រថយន្ត Tesla នៅអង់គ្លេស ដាំក្បាលចុះខ្លាំងមិនធ្លាប់មានរហូតដល់ ៤៥%

អត្រាលក់រថយន្ត Tesla ថ្មីៗនៅចក្រភពអង់គ្លេស បានធ្លាក់ដល់ចំណុចទាបបំផុតមិនធ្លាប់មាន ប្រហែល ៤៥% នៅខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានចាប់ផ្ដើមបាត់ប្រជាប្រិយភាព ក្រោយ CEO រូបនេះលូកដៃក្នុងឆាកនយោបាយក្នុតតំបន់អឺរ៉ុប ខណៈកាលពីខែមុន Tesla លក់រថយន្តបានត្រឹម ១ ៧៥៨គ្រឿង តិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលលក់បានរហូតដល់ ៣ ២៤៤គ្រឿង។

ផ្ទុយទៅវិញ ក្រុមហ៊ុនគូប្រជែងរបស់ Tesla គឺក្រុមហ៊ុនចិន BYD បែរជាមានកំណើនលក់រថយន្តនៅអង់គ្លេស រហូតដល់ទ្វេដង ដោយលក់បាន ១ ៣៨៨គ្រឿងនៅក្នុងខែឧសភា។

គួរជម្រាបបន្តិចថា Tesla កំពុងបាត់បង់ចំណែកទីផ្សាររថយន្តនៅអឺរ៉ុបបណ្ដើរៗ ស្របពេលក្រុមហ៊ុនចិន BYD ដែលជាគូប្រជែងធំរបស់ខ្លួន កំពុងមានប្រជាប្រិយភាពខ្លាំងនៅទីនោះ ដោយសារតម្លៃសមរម្យជាង និងគុណភាពប្រហាក់ប្រហែលគ្នា៕

អត្ថបទ៖ Luffy រូបភាព៖ Barron’s