ទីបំផុត កូរ៉េខាងត្បូងជ្រើសបានប្រធានាធិបតីថ្មី ក្រោយឆ្លងកាត់ព្យុះភ្លៀងរាប់ខែ

បន្ទាប់ពីស្ថានភាពនយោបាយកូរ៉េខាងត្បូង ធ្លាក់ចូលក្នុងភាពជ្រួលច្របល់យ៉ាងខ្លាំងប៉ុន្មានខែចុងក្រោយ ទីបំផុតរដ្ឋាភិបាលក្រុងសេអ៊ូលអាចរកបានប្រធានាធិបតីថ្មីជាផ្លូវការ ក្រោយការបោះឆ្នោតកាលពីថ្ងៃទីអង្គារ ទី០៣ ខែមិថុនា។

តាមដានជាមួយយើង៖ Million Times
South Korea’s Democratic Party’s presidential candidate Lee Jae-myung reacts during a presidential election campaign in Seoul, South Korea, Monday, June 2, 2025. (AP Photo/Ahn Young-joon)

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Lee Jae-myung ទទួលបានសម្លេងគាំទ្រច្រើនបំផុត និងបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដោយមានការទទួលស្គាល់ពីគណៈកម្មាការរៀបចំការបោះឆ្នោត ខណៈអាណត្តិរបស់លោកនឹងចាប់ផ្ដើមពីថ្ងៃពុធ ទី០៤ ខែមិថុនាតទៅ។

លទ្ធផលបោះឆ្នោតកាលពីម្សិលមិញបង្ហាញថា ក្នុងចំណោមសន្លឹកឆ្នោតជិត ៣៥លានសន្លឹក លោក Lee ទទួលបានសម្លេងគាំទ្រ ៤៩,៤២% ស្របពេលគូប្រជែងលោក Kim Moon-soo ទទួលបាន ៤១,១៥% និងត្រូវបានចាត់ទុកថា ជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ចាប់តាំងពីឆ្នាំ១៩៩៧មក។

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីរូបនេះបានអះអាងថា បេសកកម្មដំបូងរបស់លោក គឺប្ដេជ្ញាពង្រឹងកំណើនសេដ្ឋកិច្ចជាតិឡើងវិញ និងការពារប្រទេសជាតិពីការគំរាមកំហែងរបស់ប្រទេសដទៃ៕

អត្ថបទ៖ Luffy រូបភាព៖ CNA