Elon Musk ជំពាក់ប្រាក់ប្រធានាធិបតី Donald Trump ១០០លានដុល្លារ

ទីភ្នាក់ងារព័ត៌មាន Wall Street Journal បានចុះផ្សាយថា មហាសេដ្ឋី Elon Musk នៅជំពាក់ប្រាក់ប្រធានាធិបតីអាមេរិក Donald Trump ១០០លានដុល្លារ ពីការសន្យារវាងអ្នកទាំង២ ជុំវិញការប្រគល់តួនាទីមួយក្នុងជួររដ្ឋបាលអាមេរិក ឲ្យទៅ CEO ក្រុមហ៊ុន Tesla។

តាមដានជាមួយយើង៖ Million Times

ប្រភពដដែលបានអះអាងថា Elon Musk សន្យាផ្ដល់ប្រាក់ ៣០០លានដុល្លារ ទៅឲ្យរដ្ឋបាល Trump ហើយបច្ចុប្បន្នបានប្រគល់ជូន ២០០លានដុល្លាររួចរាល់ នៅសល់ ១០០លានដុល្លារទៀត។

កាសែត WSJ ក៏បានរាយការណ៍ទៀតថា មូលហេតុដែលកំពូលមហាសេដ្ឋីមានបំផុតលើលោក សម្រេចចិត្តបញ្ចប់ការរួមដំណើរជាមួយលោក Trump បណ្ដាលមកពីមេដឹកនាំអាមេរិក ហាក់បង្ហាញការចាប់អារម្មណ៍ ជាមួយ CEO ក្រុមហ៊ុន OpenAI លោក Sam Altman ដែលជាគូសត្រូវរបស់ Elon Musk៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo