ធនាគារមាសនៅសិង្ហបុរី ដែលមានឈ្មោះថា The Reserve បានឲ្យដឹងថា កំណើនអតិថិជនដែលបានយកមាសមកផ្ញើជាមួយខ្លួន មានកំណើនគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។


ស្ថាបនិក The Reserve លោក Gregor Gregersen បាននិយាយថា រយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ កំណើនដុំមាស និងដុំប្រាក់ ដែលបានដាក់ផ្ញើក្នុងធនាគាររបស់ខ្លួន មានកំណើនរហូតដល់ ៨៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ទន្ទឹមនឹងនោះ The Reserve ក៏បានបញ្ចេញលក់ដុំមាស និងដុំប្រាក់ ក្នុងរយៈពេល ៤ខែចុងក្រោយទទួលបានប្រាក់ចំណេញច្រើនផងដែរ ដោយមានអត្រាលក់កើនឡើង ២០០% ចំពេលតម្លៃមាសកំពុងឡើងថ្លៃខ្លាំង។
គួរជម្រាបបន្តិចថា ធនាគារ The Reserve គឺមានទីតាំងនៅក្បែរអាកាសយានដ្ឋានប្រទេសសិង្ហបុរី ជាអគារកម្ពស់ ៦ជាន់ ហើយបច្ចុប្បន្នដុំមាស និងដុំប្រាក់ ដែលត្រូវបានយកមករក្សាទុកនៅទីនោះ គឺមានតម្លៃសរុបប្រហែល ១,៥ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ Monocole