ការនាំចូលអង្កររបស់ហ្វីលីពីន ដែលជាអ្នកទិញអង្ករច្រើនបំផុតលើលោក ធ្លាក់ចុះ២១%

រយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៥ ប្រទេសហ្វីលីពីនបាននាំចូលអង្ករសរុប ១,៧លានតោន ធ្លាក់ចុះប្រហែល ២១% បើសិនធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times

ប្រទេសនាំចូលអង្ករច្រើនបំផុតលើលោកមួយនេះ បានកាត់បន្ថយការទិញអង្ករពីបរទេស បន្ទាប់ពីទិន្ននផលស្រូវនៅក្នុងស្រុកមានកំណើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ ពោលក្នុងត្រីមាសដំបូង ហ្វីលីពីនប្រមូលផលស្រូវបានរហូតដល់ ៤,៦៩លានតោន។

បើទោះជារយៈពេលជិតកន្លះឆ្នាំមកនេះ ការនាំចូលអង្កររបស់ហ្វីលីពីនមានភាពអវិជ្ជមានក្ដី ប៉ុន្តែក្រសួងកសិកម្មអាមេរិក (USDA) បានអះអាងថា ហ្វីលីពីន នឹងបន្តរក្សាតំណែងជាប្រទេសទិញអង្ករច្រើនបំផុតលើលោកក្នុងឆ្នាំ២០២៥ ដដែល ដោយព្យាករថា សមាជិកអាស៊ាននេះ នឹងទិញអង្ករជាង ៥លានតោនពីប្រទេស។

គួររំលឹកបន្តិចថា ក្នុងមួយឆ្នាំៗ ហ្វីលីពីននាំចូលអង្កររាប់លានតោនពីបរទេស និងជាប់ឈ្មោះជាប្រទេសទិញអង្ករច្រើនបំផុតលើលោក ខណៈចិនគឺជាប្រទេសផលិត និងប្រើប្រាស់អង្ករច្រើនបំផុតលើលោក៕

អត្ថបទ៖ Luffy រូបភាព៖ The Star