វិធានការពន្ធគយលោក Trump ធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សជាច្រើនខាតបង់ ៣៤ពាន់លានដុល្លារ

ទីភ្នាក់ងារព័ត៌មាន Reuters បានស្រាវជ្រាវ និងបញ្ចេញរបាយការណ៍មួយថា ក្រុមហ៊ុនអាជីវកម្មធំៗទូទាំងសកលលោក ជួបប្រទះការខាតបង់ធ្ងន់ធ្ងរ រហូតដល់ ៣៤ពាន់លានដុល្លារ ដោយសារវិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump។

តាមដានជាមួយយើង៖ Million Times

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ភាគច្រើនគឺក្រុមហ៊ុនអាមេរិកផ្ទាល់ដែលជាអ្នករងផលប៉ះពាល់ខ្លាំង តួយ៉ាងដូចជា Apple និង Ford ជាដើម សុទ្ធតែរអ៊ូរទាំជុំវិញការឡើងថ្លៃគ្រឿងបង្គុំផលិតផល ដែលនាំចូលពីបរទេស។

ក្រុមហ៊ុននៅអាមេរិកមួយចំនួនធំ បានប្រកាសពីការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំត្រីមាស និងបង្ហាញពីការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំម្ដងទៀត បន្ទាប់ពីលោក Trump ដាក់ចេញនូវគោលនយោបាយទារពន្ធគយ ចំពោះបណ្ដាប្រទេសជាច្រើន។

ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មទាំងនោះ វិស័យរថយន្ត អាកាសចរណ៍ និងការនាំចូលទំនិញ រងផលប៉ះពាល់ខ្លាំងបំផុត ដោយសារត្រូវនាំចូលពីបរទេស ជាពិសេសគឺពីប្រទេសចិន ដែលមានអត្រាពន្ធគយខ្ពស់ជាងគេ៕

អត្ថបទ៖ Luffy រូបភាព៖ 1News