ហាងកាហ្វេថ្លៃបំផុតលើពិភពលោក Starbucks បានប្រកាសរើសបុគ្គលិកថ្មី មិនមែនជាអ្នកឆុងកាហ្វេ ឬអ្នកគ្រប់គ្រងហាងឡើយ តែបែរជាអ្នកបើកបរយន្តហោះ ដោយហ៊ានផ្ដល់ប្រាក់បៀរវត្សរាប់សែនដុល្លារ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Business Insider រាយការណ៍ថា តំណែងជាអាកាសយានិកប្រចាំក្រុមហ៊ុន Starbucks នឹងទទួលបានប្រាក់បៀវត្សចន្លោះពី ២០៧ ០០០ រហូតដល់ ៣៦០ ០០០ដុល្លារ អាស្រ័យលើបទពិសោធន៍ការងារ។
ក្រុមហ៊ុន Starbucks បានប្រកាសស្វែងរកបុគ្គលិកក្នុងមុខតំណែងនេះ ដោយមានបទពិសោធន៍ហោះហើរយ៉ាងតិចរយៈពេល ៥ឆ្នាំ និងបើកបរយន្តហោះយ៉ាងតិច ៥ ០០០ម៉ោង។
តួនាទីអាកាសយានិករបស់ក្រុមហ៊ុន Starbucks គឺតម្រូវឲ្យដឹកជញ្ជូនបុគ្គលិកជាន់ខ្ពស់ ឬក៏ទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ក្នុងការបំពេញការងារក្នុង និងក្រៅប្រទេស ជួយសម្រួលការទុកដាក់វ៉ាលីរបស់អ្នកដំណើរ ធានាសុវត្ថិភាព និងផាសុកភាពអំឡុងពេលហោះហើរ៕
អត្ថបទ៖ Luffy រូបភាព៖ El Imparcial