កាលពីថ្ងៃទី២៧ ខែឧសភា ក្រសួងរតនាគារអាមេរិកបានបញ្ចេញទិន្នន័យស្ដីពីចំណូលពន្ធគយប្រចាំខែ ដោយបង្ហាញថា រដ្ឋាភិបាលបានទទួលទឹកប្រាក់ប្រហែល ២២,៣ពាន់លានដុល្លារពីការទារពន្ធនាំចូលទំនិញ។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន Yahoo បានចុះផ្សាយថា ចំណូលពន្ធគយក្នុងខែឧសភានេះ ទទួលបានច្រើនជាងខែមុនៗ ពោលកាលពីខែមេសា ទទួលបាន ១៧,៤ពាន់លានដុល្លារ ស្របពេលខែមីនាបានជាង ៩ពាន់លានដុល្លារ។
ប្រភពដដែលបានអះអាងថា រយៈពេលជាង ៥ខែមកនេះ រដ្ឋាភិបាលអាមេរិកបានកើបលុយពីការទារពន្ធគយ ប្រហែល ៩២ពាន់លានដុល្លារហើយ។
គួររំលឹកបន្តិចថា ប្រធានាធិបតី Donald Trump បានដាក់ចេញនូវផែនការទារពន្ធសងសឹក ចំពោះបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ដោយបានអះអាងថា ចំណូលបានមកពីការទារពន្ធគយទាំងនោះ នឹងត្រូវយកមកដោះស្រាយបញ្ហាបំណុលដែលអាមេរិកំពុងមានសព្វថ្ងៃ៕
អត្ថបទ៖ Luffy រូបភាព៖ Snope