វៀតណាមរកចំណូលបានជាង ៤ពាន់លានដុល្លារ ពីការនាំចេញកាហ្វេជាង ៧សែនតោន

នាយកដ្ឋានពន្ធគយវៀតណាមបានបញ្ចេញរបាយការណ៍ ស្ដីពីការនាំចេញគ្រាប់កាហ្វេរបស់ខ្លួនលើទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៥ខែដំបូង ដោយទទួលបានប្រាក់ចំណូល ៤,២ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន VNExpress រាយការណ៍ថា ក្នុងរយៈពេល ៥ខែដំបូងនេះ វៀតណាមនាំចេញកាហ្វេច្រើនជាង ៧៣៦ ០០០តោន ខណៈតួលេខនេះមានចំនួនតិចជាងឆ្នាំទៅ ៥,៥% ប៉ុន្តែមានតម្លៃថ្លៃជាងឆ្នាំមុនដល់ទៅ ៥៦% ឯណោះ។

តម្លៃកាហ្វេនាំចេញរបស់វៀតណាម ឡើងថ្លៃខ្លាំងព្រោះតែតម្រូវការសកលលោក ចំពេលអ្នកនាំចេញកាហ្វេមួយចំនួនធំ កំពុងមានវិបត្តិទាក់ទងនឹងការប្រមូលផល គួបផ្សំភាពតានតឹងនៃស្ថានភាពពាណិជ្ជកម្មសកលលោកផង។

គួរជម្រាបបន្តិចថា បើទោះជាកាហ្វេវៀតណាម កំពុងឡើងថ្លៃខ្លាំងលើទីផ្សារអន្តរជាតិមែន ប៉ុន្តែចំពោះតម្លៃនៅក្នុងស្រុកវិញ បែរជាមានការធ្លាក់ចុះ ដោយសារទិន្នផលមានច្រើនលើសលុប៕

អត្ថបទ៖ Luffy រូបភាព៖ Xinhua