ក្រុមហ៊ុនរបស់ Trump ត្រៀមប្រមូលលុយ ៣ពាន់លានដុល្លារ ដើម្បីទិញកាក់គ្រីបតូ

ក្រុមហ៊ុនបណ្ដាញសង្គមរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺ Trump Media & Technology Group បានប្រកាសពីផែនការប្រមែប្រមូលលុយចំនួន ៣ពាន់លានដុល្លារ ដើម្បីទិញកាក់គ្រីបតូដូចជា Bitcoin បន្ថែមទៀត។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន Financial Times ចុះផ្សាយថា ក្រុមហ៊ុន Trump Media មានបំណងប្រមូលលុយបន្ថែម ២ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុនថ្មីៗ និង ១ពាន់លានដុល្លារទៀត តាមរយៈការបញ្ចេញលក់មូលបត្របំណុល។

មួយរយៈចុងក្រោយ គ្រួសាររបស់លោក Trump ហាក់ចាប់អារម្មណ៍ខ្លាំងជាមួយនឹងវិស័យរូបិយវត្ថុឌីជីថល ដោយពួកគេបានបង្កើនការវិនិយោគក្នុងប្រភេទកាក់គ្រីបតូជាច្រើន ជាពិសេសគឺកាក់ Bitcoin ដែលមានតម្លៃថ្លៃជាងគេ ដោយគិតត្រឹមថ្ងៃទី២៧ ខែឧសភា គឺមានតម្លៃជិត ១១ម៉ឺនដុល្លារក្នុងមួយកាក់៕

អត្ថបទ៖ Luffy រូបភាព៖ BusinessWorld