មហាសេដ្ឋី Larry Ellison ចាយលុយ ៤០ពាន់លានដុល្លារ ទិញបន្ទះឈីបពីក្រុមហ៊ុន Nvidia

ក្រុមហ៊ុន Oracle របស់មហាសេដ្ឋី Larry Ellison បានប្រកាសថា នឹងចំណាយប្រាក់ប្រហែល ៤០ពាន់លាដុល្លារ ដើម្បីបញ្ជាទិញបន្ទះឈីបពីក្រុមហ៊ុន​ Nvidia ដើម្បីយកមកប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីរបស់ក្រុមហ៊ុន OpenAI។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Financial Times បានចុះផ្សាយថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យនោះ មានទីតាំងនៅក្នុងទីក្រុង Abilene នៃរដ្ឋតិចសាស់ ហើយវាគឺជាផ្នែកមួយនេះគម្រោងខ្នាតយក្ស Stargate Project ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន OpenAI, SoftBank, Oracle និង MGX លើវិស័យបច្ចេកវិទ្យា AI។

មជ្ឈមណ្ឌលផ្ទុកទិន្នន័យមួយនោះត្រូវបានរំពឹងថា នឹងអាចដំណើរការបាននៅពាក់កណ្ដាលឆ្នាំក្រោយ ខណៈទីតាំងនោះទៀតសោតត្រូវបានក្រុមហ៊ុន Oracle ចុះកិច្ចសន្យាជួលរយៈពេល ១៥ឆ្នាំរួចស្រេចហើយ។

គួរជម្រាបដែរថា គម្រោង Stargate Project គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យបច្ចេកវិទ្យា AI នៅអាមេរិក ប្រកួតជាមួយចិន ដែលជាដៃគូប្រជែងយ៉ាងស្វិតស្វាញលើទីផ្សារអន្តរជាតិ៕

អត្ថបទ៖ Luffy រូបភាព៖