មេធំ Facebook ទម្លាក់ស្ថាបនិក Amazon ដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតលើលោកទី២

ស្ងាត់ៗស្ថាបនិកក្រុមហ៊ុន Meta Platforms មហាសេដ្ឋី Mark Zuckerberg បានក្លាយជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទី២ បន្ទាប់ពីទម្លាក់តំណែងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនយក្ស Amazon។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា គិតត្រឹមថ្ងៃសុក្រ ទី២៣ ខែឧសភា ទ្រព្យសម្បត្តិរបស់មេធំ Facebook មានប្រហែល ២២៥ពាន់លានដុល្លារ ស្របពេលអតីត CEO ក្រុមហ៊ុន Amazon មានត្រឹម ២២៤ពាន់លានដុល្លារ។

កំណើនទ្រព្យសម្បត្តិរបស់លោក Mark កើនខ្លាំងដោយសារកំណើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ប្រហែលមួយខែចុងក្រោយ ដោយតម្លៃហ៊ុនក្រុមហ៊ុនយក្សអាមេរិកប្រហែល ២២%។

គួរជម្រាបដែរថា រយៈពេលជាង ៥ខែមកនេះ កំពូលមហាសេដ្ឋី Mark Zuckerberg បានកើបលុយប្រហែល ១៧ពាន់លានដុល្លារ ចំពេលមហាសេដ្ឋីរួមជំនាន់ជាច្រើនរូបរួមមាន Elon Musk, Jeff Bezos និង Larry Ellison សុទ្ធតែរងការខាតបង់ ក្នុងរយៈពេលដូចគ្នានេះ៕

អត្ថបទ៖ Luffy រូបភាព៖ MSN