កូនប្រុសច្បងរបស់ប្រធានាធិបតី Donald Trump គឺលោក Donald Trump Jr. បានប្រកាសថា លោកមានបំណងចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅថ្ងៃណាមួយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។


កូនច្បងរបស់លោក Trump រូបនេះបានប្រាប់បណ្ដាញសារព័ត៌មានថា បច្ចុប្បន្នលោកមិនទាន់ដឹងទេ ប៉ុន្តែលោកច្បាស់ជាឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅថ្ងៃណាមួយ ដើម្បីបន្តឆន្ទៈរបស់ឪពុក ក្នុងការរក្សាចលនា «Make America Great Again»។
Reuters បានចុះផ្សាយកាលពីខែវិច្ឆិកាថា លោក Trump Jr. គឺជាបុគ្គលមានឥទ្ធិពលបំផុតមួយរូប នៅក្នុងគ្រួសារត្រកូល Trump ដោយលោកបានជ្រោមជ្រែង និងគៀងគររកអ្នកគាំទ្រឪពុកខ្លួន ក្នុងការវិលមកកាន់អំណាចក្នុងសេតវិមានវិញ។
គួរជម្រាបដែរថា លោក Donald Trump Jr. កំពុងមានប្រជាប្រិយភាពជាខ្លាំងនៅសហរដ្ឋអាមេរិក ដោយសារអត្តចរិកចេះឱនលំទោនរបស់លោក ដែលធ្វើឲ្យជនជាតិអាមេរិកភាគច្រើនគោរពស្រលាញ់លោកជាខ្លាំង៕
អត្ថបទ៖ Luffy រូបភាព៖ Reuters