ចំនួនមហាសេដ្ឋីនៅអង់គ្លេសធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេល ៣៦ឆ្នាំ

សារព័ត៌មាន Sunday Times បានចុះផ្សាយថា ចំនួនមហាសេដ្ឋីនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេល ៣៦ឆ្នាំ ពោលចាប់តាំងពីមានការរៀបរៀងបញ្ជីឈ្មោះមហាសេដ្ឋីអង់គ្លេសដំបូង ក្នុងឆ្នាំ១៩៨៩។

តាមដានជាមួយយើង៖ Million Times

បញ្ជីឈ្មោះមហាសេដ្ឋី Rich List 2025 របស់សារព័ត៌មាន Sunday Times បានកត់ត្រាចំនួនមហាសេដ្ឋីអង់គ្លេសក្នុងឆ្នាំនេះ មាន ១៥៦នាក់ ធ្លាក់ចុះពីចំនួន ១៦៥នាក់ក្នុងឆ្នាំ២០២៤។

ការធ្លាក់ចុះនៃចំនួនមនុស្សកំពូលលុយដ៏ច្រើននេះ បណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចសកលលោក រួមទាំងបញ្ហាប្រឈមសព្វថ្ងៃ គឺវិធានការទារពន្ធគយសងសឹករបស់ប្រធានាធិបតីអាមេរិក Donald Trump ផង បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមអភិជនទាំងនេះ ដាំក្បាលចុះជាខ្លាំង ជាហេតុធ្វើឲ្យទំហំទ្រព្យសម្បត្តិរបស់ពួកគេក៏បន្តធ្លាក់ចុះដូចគ្នា។

សារព័ត៌មាន Sunday Times បានចាត់ទុកធុរជន Gopi Hinduja វ័យ ៨៥ឆ្នាំ ជាកំពូលអ្នកមានបំផុតនៅអង់គ្លេសក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ជាមួយទ្រព្យសម្បត្តិប្រហែល ៤៦,៥ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ The Times