ស្ងាត់ៗ! YouTuber ល្បីឈ្មោះ MrBeast វិវត្តខ្លួនជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូប

Jimmy Donaldson ដែលគ្រប់គ្នាតែងតែនិយមហៅលោកថា MrBeast តាមឈ្មោះឆាណែល YouTube របស់លោក បច្ចុប្បន្នបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូបលើពិភពលោក។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ CelebrityNetworth បានចុះផ្សាយថា MrBeast មានអាយុ ២៧ឆ្នាំ និងជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតទី០៨ ដោយមានទ្រព្យសម្បត្តិប្រហែល ១ពាន់លានដុល្លារ និងចំណូលប្រចាំខែប្រហែល ៥០លានដុល្លារ។

MrBeast គឺជា YouTuber ល្បីល្បាញមួយរូបលើបណ្ដាញសង្គម ដោយសារតែមាតិកាប្លែកៗរបស់លោក ជាពិសេសគឺផ្ដោតលើអំពើសប្បុរសធម៌ លេងហ្គេមចែកលុយជូនអ្នកគាំទ្រ និងជនក្រីក្រជាច្រើននៅសហរដ្ឋអាមេរិក។

កន្លងមក បុគ្គលល្បីល្បាញរូបនេះតែងតែបង្ហើបពីឆន្ទៈរបស់ខ្លួនជាញឹកញយថា ថវិកាដែលលោករកបានទាំងអស់ នឹងបរិច្ចាគជួយសង្គមវិញ ហើយទុកចាយវាយខ្លួនឯងត្រឹមមួយរស់ៗប៉ុណ្ណោះ។

បច្ចុប្បន្ន MrBeast គឺជាបុគ្គលមានឥទ្ធិពលបំផុតមួយរូបលើបណ្ដាញអ៊ីនធឺណិត ដោយមានចំនួន Subscribers លើ YouTube ចំនួន ៣៩៦លាននាក់ មាន Follower លើ Instagram ចំនួន ៧១,៣លាននាក់ និងនៅលើបណ្ដាញសង្គម X ចំនួន ៣២,៦លាននាក់។ ប្រភពចំណូលសំខាន់របស់លោកគឺបានមកពី YouTube រួមទាំងអាជីវកម្មផ្ទាល់ខ្លួនមួយចំនួនដូចជា ហាងលក់បឺហ្គឺរ MrBeast Burger និងហាងលក់សូកូឡា Feastables ជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ Financial Express