កៅស៊ូគុណភាពខ្ពស់ អនាម័យល្អរបស់ក្រុមហ៊ុន ឬទ្ធី ក្រានីត ដោយសារផ្តោតសំខាន់លើការដាក់ជីតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ

ក្រុមហ៊ុន ឬទ្ធី ក្រានីត ផ្នែកកសិកម្ម របស់លោកស្រី ឡេង ដាវី បាននាំមកនូវកៅស៊ូដែលគុណភាពខ្ពស់ អនាម័យល្អ ដោយសារតែក្រុមហ៊ុនលោកស្រីផ្តោតសំខាន់ទៅលើការដាក់ជីដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារ ការពិនិត្យព្យាបាលជម្ងឺ និងការថែទាំដើមកៅស៊ូ យ៉ាងចិត្តទុកដាក់ ជាពិសេសក្រុមហ៊ុនបានបង្ហាត់បង្រៀនកម្មករចៀរជ័រ ចៀរឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន ឬទ្ធី ក្រានីត បានចែកបទពិសោធពីបទដ្ឋាននៃការដាក់ជីដោយប្រើដៃ ដែលបង្ហាញដោយក្រុមបច្ចេកទេសផ្ទាល់របស់ក្រុមហ៊ុន មាន ៣ប្រការធំៗ៖ 

១/ ការដាក់ជីដោយប្រើ ត្រាក់ទ័រផ្លុំស្លឹក៖ ពេលត្រាក់ទ័រផ្លុំស្លឹករួច យើងត្រូវបាចជីដោយប្រើដៃ រួចយើងប្រើរនាស់កាយស្លឹកលុបវិញ។

២/ ការដាក់ជីដោយមិនប្រើត្រាក់ទ័រ៖ យើងកាយស្លឹកចេញដោយតនាស់ រួចបាចជីដោយប្រើដៃ រួចយើងប្រើរនាស់កាយស្លឹកលុបវិញ។

៣/ ការដាក់ជីដែលមានចង្អូទឹកនៅរងកៅស៊ូ៖ យើងមិនអាចដាក់ជីនៅចង្អូទឹកបានទេ យើងត្រូវដាក់ជីនៅខាងលើចង្អូទឹក ដោយកាយស្លឹកចេញប្រវែង ៥០ សង់ទីម៉ែត្រ ទើបបាចជីដោយប្រើដៃ រួចយើងប្រើរនាស់កាយស្លឹកលុបវិញ។

សម្រាប់ការទស្សនាវីដេអូខាងក្រោម៖ 

សូមបញ្ជាក់ថា ក្រុមហ៊ុន «ឫទ្ធីក្រានីត» ជាក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល ដាំដុះដំណាំកៅស៊ូ លើផ្ទៃដីប្រមាណ ២,០០០ហិកតា។ ក្នុងឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ននេះ បានផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានដោយផ្ទាល់ ធ្វើការជាកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុនជាច្រើនរយនាក់ផងដែរ៕