លោកប្រធានាធិបតី Emmanuel Macron រួមទាំងភរិយា Brigitte Macron កំពុងត្រៀមបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញពីប្រមុខរដ្ឋ Luong Cuong។


សារព័ត៌មាន AFP បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង នឹងចាប់ផ្ដមពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែឧសភា ខណៈថ្នាក់ដឹកនាំទាំង២ ទំនងជជែកពីបញ្ហាដែលកំពុងកើតមានលើពិភពលោក រួមមានពន្ធគយអាមេរិក និងសង្គ្រាមរ៉ាំរ៉ៃអ៊ុយក្រែន ហើយក៏ជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ផងដែរ។
គួរជម្រាបបន្តិចថា វៀតណាម នឹងបារាំងបានបង្កើតទំនាក់ទំនងការទូតតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៣ ប៉ុន្តែទើបតែក្លាយជាដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ២០១៣ និងបង្កើនទំនាក់ទំនងរបស់ពួកគេ ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែតុលា ឆ្នាំ២០២៤ប៉ុណ្ណោះ។ បារាំង គឺជាប្រទេសអឺរ៉ុបដំបូងបង្អស់ ដែលមានទំនាក់ទំនងដៃគូកម្រិតខ្ពស់ផុតលេខបែបនេះ ជាមួយប្រទេសវៀតណាម៕
អត្ថបទ៖ Luffy រូបភាព៖ VietNamNet