កូនប្រុសរបស់ Trump ត្រៀមបង្ហាញខ្លួននៅវៀតណាម ដើម្បីសម្ពោធគម្រោងវិនិយោគ ១,៥ពាន់លានដុល្លារ

ក្រុមហ៊ុន Trump Organization បានបង្ហើបឲ្យដឹងថា គម្រោងវិនិយោគតម្លៃ ១,៥ពាន់លានដុល្លារ សម្រាប់ការសាងសង់អូតែល ទីលានវាយកូនហ្គោល និងអគារខុនដូនៅភាគខាងជើងនៃប្រទេសវៀតណាម នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខាងមុខ ក្រោមវត្តមានឥស្សរជនល្បីៗ រួមទាំងកូនប្រុសរបស់ប្រធានាធិបតី Donald Trump គឺលោក Eric Trump ផងដែរ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន The Star ចុះផ្សាយថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនលោក Trump នៅខេត្ត Hung Yen ត្រូវបានអនុម័តតាំងពីថ្ងៃទី១៧ ខែឧសភា ខណៈមានក្ដីរំពឹងថា គម្រោងមួយនេះនឹងជួយលើកកម្ពស់អត្រាការងារនៅប្រទេសវៀតណាមមួយកម្រិតទៀត។

លោក Eric Trump រួមទាំងគណៈប្រតិភូពីក្រុមហ៊ុន Trump Organization ក៏មានផែនការធ្វើដំណើរទៅទីក្រុងហូជីមិញ ក្រោយបញ្ចប់កម្មវិធីបើកការដ្ឋានក្នុងខេត្ត Hung Yen ខណៈលឺដំណឹងថា លោក Eric ចង់ស្នើឲ្យមានការសាងសង់អគារ Trump Tower នៅក្នុងតំបន់ Thu Thiem ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំបូរបែប និងជាបេះដូងនៃទីក្រុងហូជីមិញថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Newsweek