Nissan ត្រៀមបិទរោងចក្រ ៧កន្លែងទូទាំងសកលលោក ក្រោយរកស៊ីខាតឡុងចុង

កាលពីសប្ដាហ៍មុន ក្រុមហ៊ុនរថយន្ត Nissan បានប្រកាសពីការខាតបង់ប្រចាំឆ្នាំអាក្រក់បំផុត ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ ដោយក្រុមហ៊ុនខាតបង់ចំណូលរហូតដល់ ៤,៥ពាន់លានដុល្លារឯណោះ។

តាមដានជាមួយយើង៖ Million Times

ក្រោយរកស៊ីខាតឡុងចុងបែបនេះ ក្រុមហ៊ុន Nissan បានប្រកាសពីផែនការសន្សំសំចៃថ្មី ដោយត្រៀមបិទរោងចក្រចំនួន ៧កន្លែងត្រឹមខែមីនា ឆ្នាំ២០២៨ ខណៈបច្ចុប្បន្នឈ្មោះរោងចក្រទាំងនោះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយ។

យោងតាមប្រភពដឹងពីព័ត៌មានខាងលើបានបង្ហើបប្រាប់ Reuters ថា បច្ចុប្បន្ន Nissan កំពុងពិចារណាបិទរោងចក្រចំនួន ២កន្លែងនៅប្រទេសជប៉ុន ខណៈរោងចក្រចំនួន ៥ទៀត គឺនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង អាហ្សង់ទីន ឥណ្ឌា និងម៉ិកស៊ិក។

គួរជម្រាបដែរថា មួយរយៈចុងក្រោយ Nissan រងទុក្ខលំបាកជាខ្លាំង ដោយបាត់បង់តំណែងនៅលើទីផ្សាររថយន្តសកល ការឡើងថ្លៃគ្រឿងបន្លាស់ ការធ្លាក់ចុះនៃចំនួនលក់ រួមទាំងការកើនឡើងនៃគូប្រជែងជាដើម បានធ្វើឲ្យក្រុមហ៊ុនជប៉ុននេះ រងនូវការខាតបង់យ៉ាងសម្បើម៕

អត្ថបទ៖ Luffy រូបភាព៖ Uniplan