សម្តេច ហ៊ុន ម៉ាណែត ណែនាំមន្ត្រីនគរបាលយុត្តិធម៌ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់

ក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវតែច្បាស់លាស់លើការអនុវត្តច្បាប់។ 

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សាលាត្រូវធានាស្ដង់ដារ ពេលចប់ចេញទៅបំពេញភារកិច្ចសម្របតាមស្ដង់ដារ ឬមូលដ្ឋានស្ថានភាពជាក់ស្ដែង ពិសេសមន្ដ្រីនគរបាលយុត្តិធម៌ ច្បាប់ និងការអនុវត្តច្បាប់ត្រូវច្បាស់លាស់ទៅលើកិច្ចការងារនេះ»។

ទន្ទឹមគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ កងកម្លាំងនគរបាលជាតិគ្រប់រូប ខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឲ្យស័ក្តិសមជាគ្រឹះ និងជាសសរស្ដម្ភសម្រាប់អភិវឌ្ឍ ប្រទេសជាតិបន្តទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី