កូនស្រីពៅមហាសេដ្ឋី Bill Gates ទម្លាយថា ឪពុកមានជម្ងឺប្រចាំកាយម្យ៉ាងពិបាកចុះសម្រុងក្នុងសង្គម

ថ្មីៗនេះ កញ្ញា Phoebe Gates កូនស្រីពៅរបស់មហាសេដ្ឋី Bill Gates បានទម្លាយនៅក្នុងកម្មវិធីផតខេស ដែលមានឈ្មោះថា Call Her Daddy អំពីរឿងរ៉ាវទាក់ទងជាមួយឪពុក ដោយបញ្ជាក់ថា សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ មានជំងឺប្រចាំកាយ Asperger។

តាមដានជាមួយយើង៖ Million Times

កញ្ញា Phoebe បាននិយាយថា «អ្នកដឹងទេ? ឪពុករបស់ខ្ញុំពិបាកក្នុងការទំនាក់ទំនងក្នុងសង្គមណាស់ ដោយសារគាត់មានជំងឺប្រចាំកាយម្យ៉ាង ដែលគេហៅថាជំងឺ Asperger»។

តាមការស្រាវជ្រាវ និងឯកសារពីមន្ទីរពេទ្យបានឲ្យដឹងថា អ្នកជំងឺ Asperger តែងតែមានភាពលំបាកក្នុងការប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃនៅក្នុងសង្គម មិនចូលចិត្តមាត់ករ ហើយឧស្សាហ៍ធ្វើសកម្មភាពដដែលៗញឹកញាប់។ ជំងឺនេះមានលក្ខណៈស្រដៀងគ្នា នឹងជំងឺអូទីហ្សឹម ប៉ុន្តែមានភាពធូរស្រាលជាង។

គួរជម្រាបដែរថា មហាសេដ្ឋី Bill Gates មិនដែលចេញមុខអះអាងថា លោកមានជំងឺ Asperger ឡើយ ប៉ុន្តែកន្លងមកលោកធ្លាប់បង្ហើបថា បើសិនជាលោកធំធាត់ដឹងក្ដីនៅក្នុងសម័យនេះ លោកច្បាស់ជាមានជំងឺអូទីហ្សឹមជាមិនខាន៕

អត្ថបទ៖ Luffy រូបភាព៖ People