ក្រុមហ៊ុន MAERSK ចាប់អារម្មណ៍លើវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាវា MAERSK ដើម្បីស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការនាពេលអនាគត កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៥ ។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក.ស.ស., ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ, តំណាង EuroCham និង EU-ABC ផងដែរ។

ឯកឧត្តមប្រធានអគ្គនាយក ក.ស.ស. បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍ, រចនាសម្ព័ន្ធគ្រប់គ្រង, សេវាកម្ម, ទិន្នន័យប្រតិបត្តិការ និងផែនការអភិវឌ្ឍន៍នាពេលខាងមុខរបស់កំពង់ផែ រួមទាំងបង្ហាញអំពីសក្តានុពលនៃវិស័យកំពង់ផែសមុទ្រ, ដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ និងភស្តុភារកម្មនៅកម្ពុជផងដែរ។

ចំណែកឯកឧត្តមប្រធានអគ្គនាយក ក.ស.ស. បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍ, រចនាសម្ព័ន្ធគ្រប់គ្រង, សេវាកម្ម, ទិន្នន័យប្រតិបត្តិការ និងផែនការអភិវឌ្ឍន៍នាពេលខាងមុខរបស់កំពង់ផែ។

ក្រោយពីបានស្វែងយល់ពីការធ្វើបទបង្ហាញរួចមក តំណាងក្រុមហ៊ុននាវា MAERSK បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមានចំពោះសមត្ថភាពរបស់ ក.ស.ស. និងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា នឹងជួយផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕