អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប នៅក្នុងរយៈពេល ២៥ឆ្នាំបានចូលរួមឧបត្ថម្ភថវិកាជាង ២លានដុល្លារជូនកាកបាទក្រហមកម្ពុជា។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ពុង ឃាវសែ បាននាំយកថវិកាចំនួន ២០ម៉ឺនដុល្លារអាម៉េរិក មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។


កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២៥លើក មានថវិកាសរុប ២.២៥៥.៥០០ ដុល្លារអាម៉េរិក។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ កាកបាទក្រហមកម្ពុជា