សហរដ្ឋអាមេរិកកំពុងវិនិយោគ ៥០០ លានដុល្លារក្នុងគម្រោងវ៉ាក់សាំងដោយមានគោលដៅបង្កើតវ៉ាក់សាំង “ជាសកល” ដែលការពារប្រឆាំងនឹងប្រភេទវីរុសជាច្រើនក្នុងពេលតែមួយ។
កាសែត Wall Street Journal នៅថ្ងៃព្រហស្បតិ៍បាននិយាយថា គម្រោងនេះពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងពីមេរោគទាំងមូលដែលមិនមានសកម្មភាពគីមី ដោយមើលឃើញពីវ៉ាក់សាំងផ្តាសាយត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍កន្លងមក។


កាសែតដដែលបានផ្សាយថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយដែលនាយកដ្ឋានសុខភាព និងសេវាមនុស្ស (HHS) ហៅថា ‘Generation Gold Standard’ ដែលជាបច្ចេកវិទ្យាវ៉ាក់សាំងជាសកល តំណាងឱ្យការផ្លាស់ប្តូរមូលនិធិពីគម្រោង COVID-19 ទៅការសិក្សាអំពីមេរោគបន្ថែមទៀត។
គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការស្រាវជ្រាវលើវ៉ាក់សាំងជំងឺគ្រុនផ្តាសាយជាសកលទីពីរ និងវ៉ាក់សាំងការពារមេរោគឆ្លងសកល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋាន HHS។
វ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយកាលពីល្ងាចថ្ងៃពុធថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Robert F. Kennedy Jr នឹងតម្រូវឱ្យចាក់វ៉ាក់សាំងថ្មីទាំងអស់ដើម្បីឆ្លងកាត់ការធ្វើតេស្ត placebo ដែលការពារប្រឆាំងនឹងប្រភេទវីរុសជាច្រើនក្នុងពេលតែមួយ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP