Bill Gates ចាប់ដៃគ្នាជាមួយសប្បុរសជនផ្សេងទៀត បង្កើតមូលនិធិជួយដល់ទារកនៅទ្វីបអាហ្វ្រិក

សប្បុរសជនមួយក្រុម រួមទាំងមហាសេដ្ឋី Bill Gates ដែលជាសហស្ថាបនិកមូលនិធិ Gates Foundation បានចាប់ដៃគ្នាបង្កើតមូលនិធិថ្មីមួយមានឈ្មោះថា The Beginnings Fund ដើម្បីជួយសង្គ្រោះជីវិតទារក និងម្ដាយនៅទ្វីបអាហ្វ្រិក ជាពិសេសគឺនៅតំបន់វាលខ្សាច់សាហារ៉ា។

សារព័ត៌មាន Reuters បានចុះផ្សាយថា មូលនិធិមួយនេះត្រូវបានលេចរូបរាងជាស្ថាពរកាលពីថ្ងៃអង្គារ ទី២៩ ខែមេសា នៅទីក្រុង Abu Dhabi នៃសហព័ន្ធអារ៉ាប់រួម បន្ទាប់ពីចំណាយពេលសិក្សាពីផែនការមួយនេះរយៈពេលមួយឆ្នាំ។

តាមដានជាមួយយើង៖ Million Times

វត្តមានរបស់មូលនិធិ The Beginnings Fund គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នាពេលឥឡូវនេះ ពោលវានឹងអាចជួយបំពេញចន្លោះប្រហោងមួយចំនួនធំ នៅក្នុងការជួយជីវិតក្មេងៗជាច្រើន បន្ទាប់ពីរដ្ឋាភិបាលអាមេរិកប្រកាសផ្អាកផ្ដល់ជំនួយទូទាំងសកលលោក។

បច្ចុប្បន្ន មូលនិធិ The Beginnings Fund ប្រមូលថវិកាបានប្រហែល ៥០០លានដុល្លារ ហើយមានបំណងជួយសង្គ្រោះជីវិតទារក និងម្ដាយឲ្យបាន ៣០០ ០០០នាក់ ត្រឹមឆ្នាំ២០៣០ ក៏ដូចជាពង្រឹងគុណភាពលើសេវាកម្មថែទាំសុខភាពម្ដាយ និងទារក រហូតដល់ ៣៤លាននាក់ថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ AOL