ដូចដឹងមុន! មហាសេដ្ឋី Facebook លក់ភាគហ៊ុនជាង ១លានហ៊ុន មុន Trump ប្រកាសទារពន្ធគយទ្រង់ទ្រាយធំ

បន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសពីផែនការទារពន្ធគយសងសឹក កាលពីថ្ងៃទី០២ ខែមេសា ស្ថានភាពទីផ្សារហ៊ុននៅអាមេរិកបានក្រឡាប់ចាក់ និងធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើនខាតបង់មិនស្ទើរឡើយ។

តាមដានជាមួយយើង៖ Million Times

ប៉ុន្តែក្នុងនោះ ក្រុមហ៊ុន Meta Platforms ហាក់រងការខាតបង់តិចជាងគេ បើធៀបនឹងក្រុមហ៊ុនកំពូលដទៃទៀត ពោលមេធំ Mark Zuckerberg បានសម្រុកលក់ភាគហ៊ុនប្រហែល ១,១លានហ៊ុន ពីខែមករា ដល់ចុងខែមីនា មុនពេលលោក Trump ប្រកាសពីផែនការទារពន្ធគយប៉ុន្មានថ្ងៃប៉ុណ្ណោះ។

មហាសេដ្ឋីស្និទ្ធស្នាល នឹងប្រធានាធិបតីអាមេរិករូបនេះ ទទួលបានប្រាក់ជាង ៧៣០លានដុល្លារ ពីការលក់ភាគហ៊ុនរយៈពេលមួយត្រីមាសដំបូង និងកាត់បន្ថយការខូចខាតរបស់ក្រុមហ៊ុន Meta Platforms មួយចំណែកធំ ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃទីផ្សារហ៊ុនអាមេរិកផងដែរ។

គួររំលឹកបន្តិចថា បន្ទាប់ពីលោក Trump ប្រកាសពីការទារពន្ធសងសឹកយ៉ាងសម្បើម ទីផ្សារហ៊ុនអាមេរិកបានដាំក្បាលចុះជាខ្លាំង និងបានធ្វើឲ្យក្រុមហ៊ុនកំពូលៗនៅអាមេរិក របូតទឹកប្រាក់ខ្ទង់រាប់រយពាន់លានដុល្លារ ត្រឹមមួយពព្រិចភ្នែក៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo