ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យពង្រឹងសន្តិសុខ ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពីការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។

តាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីបង្ក លក្ខណៈអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគ និងវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូន ប្រជាពលរដ្ឋនិងបង្កើនចំណូលថវិកាជាតិយ៉ាងច្រើន។

តាមដានជាមួយយើង៖ Million Times

ដោយស្ថិតក្នុងបរិយាកាសដែលសភាពការណ៍ពិភពលោក សភាពការណ៍តំបន់មានការប្រែប្រួលស្មុគស្មាញ មួយចំនួននាពេលថ្មីៗនេះ ហើយក៏ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការស្តីពីការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសក្នុងនោះរួមមាន ទី១ គោលបំណង និងសំណូមពរ ទី២ វិធានការរួម ទី៣ វិធានការជាក់ស្តែង និងទី៤ ការចាត់តាំងអនុវត្តន៏ ៕

អត្ថបទ៖ មោលី រូបភាព៖ cpp.org.kh