ព្រះរាជអាជ្ញាកូរ៉េខាងត្បូងចោទប្រកាន់អតីតប្រធានាធិបតី Moon Jae-in ពីបទល្មើសអំពើពុករលួយ

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ព្រះរាជអាជ្ញានៃប្រទេសកូរ៉េខាងត្បូង​ បានចោទប្រកាន់អតីតប្រធានាធិបតី Moon Jae-in ទាក់ទងនឹងបទល្មើសអំពើពុករលួយ អំឡុងពេលលោកកាន់អំណាច។

តាមដានជាមួយយើង៖ Million Times

ព្រះរាជអាជ្ញាបានប្រាប់បបណ្ដាញសារព័ត៌មានថា លោក Moon បានប្រើប្រាស់អំណាចរបស់ខ្លួនដោយខុសច្បាប់ ដោយបានលួចបញ្ចូលឈ្មោះកូនប្រសារប្រុសរបស់ខ្លួន ឲ្យទៅធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍មួយកន្លែង។

​ការិយាល័យព្រះរាជអាជ្ញាសង្កាត់ Jeonju បានអះអាងថា លោក Moon បានទទួលប្រាក់ ២១៧លានវ៉ុន ឬប្រហែល ១៥០ ០០០ដុល្លារ ដើម្បីជួយសម្រួលការងាររបស់កូនប្រសារប្រុស នៅក្នុងក្រុមហ៊ុនអាកាសចរណ៍។

ព្រះរាជអាជ្ញាបានបញ្ជាក់ថា តាមអំណាចរបស់លោក Moon កូនប្រសារប្រុសរបស់លោកទទួលបានតំណែងខ្ពស់ក្នុងក្រុមហ៊ុន ដោយបានក្លាយជាប្រធានគ្រប់គ្រងនៃក្រុមហ៊ុន Thai Eastar Jet ទាំងដែលរូបគេមិនមានបទពិសោធន៍គ្រប់គ្រាន់ និងថែមទាំងគ្មានគុណវុឌ្ឍិក្នុងវិស័យអាកាសចរណ៍ថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ AFP