តៃវ៉ាន់ត្រៀមកញ្ចប់ចំណាយ ១០ពាន់លានដុល្លារ ដើម្បីទប់ទល់ផលប៉ះពាល់ពីពន្ធគយអាមេរិក

នាយករដ្ឋមន្ត្រីតៃវ៉ាន់ Cho Jung-tai បានប្រកាសថា រដ្ឋាភិបាលក្រុងតៃប៉ិកំពុងរៀបចំសំណើទៅកាន់សភា ដើម្បីសុំកញ្ចប់ជំនួយបន្ថែមដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីត្រៀមទប់ទល់ផលប៉ះពាល់ ពីការទារពន្ធគយយ៉ាងដំណំរបស់អាមេរិក។

តាមដានជាមួយយើង៖ Million Times

លោក Jung-tai បាននិយាយថា កញ្ចប់ចំណាយរបស់រដ្ឋាភិបាលនឹងកើនពី ៨៨ពាន់លានដុល្លារតៃវ៉ាន់ (២,៧១ពាន់លានដុល្លារអាមេរិក) រហូតដល់ ៤១០ពាន់លានដុល្លារតៃវ៉ាន់ (១២,៦១ពាន់លានដុល្លារអាមេរិក) ដើម្បីប្រើប្រាស់ជាជំនួយទ្រទ្រង់ដល់អាជីវកម្មក្នុងស្រុក ធានាបាននូវស្ថិរភាពទីផ្សារការងារ និងអគ្គិសនី។

ទោះជាយ៉ាងណា កញ្ចប់ចំណាយពិសេសនេះទំនងមិនងាយសម្រេចបានស្រួលៗ ដោយសារវាចាំបាច់ត្រូវការការអនុម័តពីសភា ដែលពោរពេញដោយអាសនៈរបស់បក្សប្រឆាំង។ នៅក្នុងឆ្នាំនេះ សមាជិកសភាជាច្រើនបានព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដោយពួកគេអះអាងថា មានការចាយវាយខ្ជះខ្ជាយ៕

អត្ថបទ៖ Luffy រូបភាព៖ RTI