តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិក Trump ឌឺដងលោក Biden មិនក្រោម ៥៨០ដងឡើយ

ចាប់តាំងពីឡើងអង្គុយកៅអីមេដឹកនាំអាមេរិកកាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតី Donald Trump តែងតែលើកយកឈ្មោះលោក Joe Biden អតីតប្រធានាធិបតី មកនិយាយឌឺដងសឹងតែរាល់ថ្ងៃ ទាក់ទងនឹងគោលនយោបាយដឹកនាំប្រទេសរបស់អតីតថ្នាក់ដឹកនាំរូបនេះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន NBC News បានរាយការណ៍ថា រយៈពេលជាង ៣ខែមកនេះ លោក Trump បានហៅឈ្មោះឌឺដងលោក Biden មិនតិចជាង ៥៨០ដងឡើយ នៅពេលលោកថ្លែងសន្ទរកថា ឬផ្ដល់បទសម្ភាសន៍តាមទីសាធារណៈ។

នេះមានន័យថា ចាប់តាំងពីលោក Trump ក្លាយជាប្រធានាធិបតីអាណត្តិទី២ លោកបានហៅឈ្មោះលោក Biden ជាមធ្យម ៦ដងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល ៥០ថ្ងៃដំបូង លោក Trump ហៅឈ្មោះលោក Biden ច្រើនជាងនិយាយពាក្យថា «អាមេរិក» ទៅទៀត។

ការណ៍នេះសបញ្ជាក់ថា ទោះជាលោក Donald Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីក្ដី ប៉ុន្តែលោកនៅតែព្យាយាមផ្ចាញ់ផ្ចាលអតីតមេដឹកនាំ Joe Biden គ្រប់ពេលដែលលោកអាចធ្វើបាន៕

អត្ថបទ៖ Luffy រូបភាព៖ Reuters