មហាសេដ្ឋី​ស្រុកខ្មែរច្រើនរូប រួមគ្នាបង្កើតមន្ទីរពេទ្យទំនើប ចាយទុនជាង ៣០០ លានដុល្លារ

ម្ចាស់​អាណាចក្រ​ជំនួញ​កំពូល​ៗ និង​ជា​មហាសេដ្ឋី​លំដាប់​ប្រទេស​កម្ពុជា​ច្រើន​រូប បាន​ចាប់ដៃ​គ្នា​បង្កើត​មន្ទីរ​ពេទ្យ​ដ៏​ទំនើប​មួយ ក្នុង​គោលដៅ​ផ្តល់​សេវា​សុខាភិបាលល្អ ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋក្នុងស្រុក។

តាមដានជាមួយយើង៖ Million Times

«មន្ទីរពេទ្យ​កម្ពុជា» ជា​ឈ្មោះ​មន្ទីរពេទ្យ​ទំនើប ដែល​វិនិយោគ​រួម​គ្នា​ពី​មហាសេដ្ឋី​កំពូល​​ៗ​នៅ​កម្ពុជា ហើយ​គ្រោង​ចំណាយ​ទុន​រហូត​ទៅ​ដល់​ជាង ៣០០ លានដុល្លារ។ មហាសេដ្ឋី​ដែល​មាន​មុខ​ជំនួញ​ធំ​ៗ​​មាន​ដូចជា អ្នក​ឧកញ៉ា គិត ម៉េង, លោក​អ្នក​ឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា ជា ថៃហួត និង​ឧកញ៉ា​ធំៗ​​ជាច្រើន​ទៀត។

កំពូល​មហាសេដ្ឋី​ជាច្រើន​រូប បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​បង្កើត «មន្ទីរពេទ្យកម្ពុជា» ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ នៅ​ព្រឹក​ថ្ងៃ ២១ ខែ​មេសា ឆ្នាំ ២០២៥នេះ។ មន្ទីរ​ពេទ្យ​ដ៏​ទំនើបថ្មី​នោះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ