កំណើនមហាសេដ្ឋីពិភពលោក ឈានដល់ចំណុចខ្ពស់បំផុត ខណៈទ្រព្យសម្បត្តិលើសពី ១៦ទ្រីលានដុល្លារ

ចំនួនមហាសេដ្ឋីពិភពលោកបានឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៥ ដោយគេហទំព័រ Forbes បានកត់ត្រាមានចំនួនលើសពី ៣ ០០០នាក់ ហើយសរុបទ្រព្យសម្បត្តិរបស់ពួកគេ មានលើសពី ១៦ទ្រីលានដុល្លារឯណោះ។

ចំនួនទ្រព្យសម្បត្តិសរុបរបស់ក្រុមអភិជនទាំងនេះ មានច្រើនជាងកាលពីឆ្នាំទៅប្រហែល ២ទ្រីលានដុល្លារ ហើយមានទំហំធំជាងសេដ្ឋកិច្ចនៃបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក លើកលែងតែសហរដ្ឋអាមេរិក និងប្រទេសចិន។

ក្នុងចំណោមមហាសេដ្ឋីជាង ៣ ០០០នាក់ មានបុគ្គលតែ ១៥រូបប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសសំបូរមហាសេដ្ឋីរស់នៅច្រើនបំផុត ប្រហែល ៩០២រូប និងចិនមានមហាសេដ្ឋី ៥១៦រូប ខណៈឥណ្ឌាមានមនុស្សកំពូលលុយ ២០៥រូប៕

អត្ថបទ៖ Luffy រូបភាព៖ Forbes