ពិភពលោកនឹងមានមហាសេដ្ឋីប្រាក់ទ្រីលានដុល្លារ ៥រូប ក្នុងរយៈពេល ១០ឆ្នាំខាងមុខ

ស្ថាប័ន Oxfam បានបញ្ចេញរបាយការណ៍ស្រាវជ្រាវមួយ ដោយអះអាងថា ក្នុងរយៈពេល ១០ឆ្នាំទៀត ពិភពលោកនឹងមានកំពូលមហាសេដ្ឋីប្រាក់ទ្រីលានដុល្លារចំនួន ៥រូបជាលើកដំបូង ដោយសារកំណើនទ្រព្យសម្បត្តិរបស់ពួកគេ មានការកើនឡើងលឿនខ្លាំងជាងការរំពឹងទុក។

តាមដានជាមួយយើង៖ Million Times

ឯកសារស្រាវជ្រាវមួយនោះបានឲ្យដឹងថា ក្រុមមហាសេដ្ឋីកំពូលៗច្រើនរូប កំពុងសំងំកើបលុយជាហូរហែរ ដោយសារពួកគេមានអំណាចផ្ដាច់មុខលើវិស័យឧស្សាហកម្ម និងមានឥទ្ធិពលគ្របដណ្ដប់លើមតិសាធារណៈ។

តាមការបញ្ជាក់ពី Oxfam ឲ្យបង្ហាញថា បុគ្គលដែលអាចបំបែកកំណត់ត្រាពិភពលោក ក្លាយជាមហាសេដ្ឋីប្រាក់ទ្រីលានដុល្លារដំបូងបំផុតគឺ មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ខណៈអ្នកបន្តបន្ទាប់រួមមាន ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos មេធំក្រុមហ៊ុន Meta កំពូលអ្នកមាន Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison និងម្ចាស់ក្រុមហ៊ុន LVMH មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault។

បច្ចុប្បន្ន បុគ្គលទាំង ៥រូបនេះគឺជាស្ដេចត្រាញ់មានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ដោយមហាសេដ្ឋី Elon Musk មានទ្រព្យសម្បត្តិ ៤៤៩ពាន់លានដុល្លារ ដែលជាចំណុចខ្ពស់បំផុត មិនធ្លាប់មានមហាសេដ្ឋីរូបណាអាចសម្រេចបានឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress