រដ្ឋមន្ត្រីការពារជាតិនៃប្រទេសកូរ៉េខាងត្បូង លោក Kim Yong-hyun បានដាក់លិខិតលាលែងពីតួនាទី ទៅកាន់ការិយាល័យប្រធានាធិបតី បន្ទាប់ពីមានការរិះគន់ជាខ្លាំង ជុំវិញការពាក់ព័ន្ធនឹងការចេញច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol។


ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានចុះផ្សាយថា បច្ចុប្បន្នលិខិតលាលែងតំណែងរបស់លោក Kim កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យពីការិយាល័យប្រធានាធិបតី ហើយទាល់តែលោក Yoon ចុះហត្ថលេខាដោយផ្ទាល់ ទើបលោក Kim អាចចុះចេញពីតំណែងបាន។
ភាពបរាជ័យក្នុងការអនុវត្តច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងជះឥទ្ធិពលអវិជ្ជមានខ្លាំងសម្រាប់មេដឹកនាំរូបនេះ រួមទាំងបុគ្គលស្និទ្ធស្នាលជុំវិញខ្លួន តួយ៉ាងមនុស្សជំនិតច្រើនជាង ១០នាក់ បានលាលែងពីតួនាទីកាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ស្របពេលប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ កំពុងចេញបាតុកម្មទាមទារឲ្យលោក Yoon Suk Yeol ចុះចេញពីតំណែងជាប្រធានាធិបតីថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖