ឡាវ​ ប្ដេជ្ញា​រក​យុត្តិធម៌​ជូនជនរងគ្រោះក្រោយ​ការ​ពុល​ស្រា​ស្លាប់​ភ្ញៀវ​ទេសចរបរទេសជាច្រើននាក់

រដ្ឋាភិបាលឡាវ សម្តែងការសោកស្ដាយជាខ្លាំងចំពោះការស្លាប់របស់ភ្ញៀវទេសចរបរទេសពីការផឹកស្រាដែលមានជាតិមេតាណុល ហើយបានសន្យាថានឹងកាត់ទោសអ្នកដែលទទួលខុសត្រូវ។

ជនបរទេសទាំងនោះមានជនជាតិ Danes ២នាក់, អូស្ត្រាលី ២នាក់, អង់គ្លេស ១នាក់ និងអាមេរិក ១នាក់ បានស្លាប់បន្ទាប់ពីបានទៅលេងទីក្រុង Vang Vieng ដែលជាទីក្រុងដ៏ចម្លែកមួយពេញនិយមដោយអ្នកទេសចរបរទេស និងផឹកស្រាដែលមានមេរោគ។

រដ្ឋាភិបាលបាននឹងកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ភ្ញៀវទេសចរបរទេសនេះ និងដើម្បីនាំយកជនល្មើសមកកាត់ទោសតាមច្បាប់។

តាមដានជាមួយយើង៖ Million Times

រដ្ឋាភិបាល​បាន​និយាយ​ថា «​សូម​សម្តែង​ការ​អាណិតអាសូរ​យ៉ាង​ស្មោះស្ម័គ្រ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រួសារ​នៃ​អ្នកសព​»​។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវ KPL បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកំពុងប្រមូលភស្តុតាង និងសាក្សីបន្ទាប់ពីការស្លាប់របស់ជនបរទេសដោយសារការសង្ស័យថា «ប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល»។

ការ​ក្លែង​បន្លំ​ម៉ាក​គ្រឿង​ស្រវឹង​ល្បី​ៗ និង​ស្រា​ផលិត​តាម​ផ្ទះ​ជា​បញ្ហា​ក្នុង​ប្រទេស​ឡាវ។ អូស្ត្រាលី និង​អង់គ្លេស​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ពេល​ទទួលទាន​ភេសជ្ជៈ​នៅ​ទីនោះ។

ឆ្លើយតបនឹងករណីស្លាប់ភ្ញៀវបរទេសនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសឡាវ បានចេញសេចក្តីព្រមានកាលពីថ្ងៃសុក្រ ឲ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្នចំពោះហានិភ័យនៃការពុលមេតាណុល ក្នុងការទទួលទានភេសជ្ជៈដែលមានជាតិអាកុល ដោយណែនាំពួកគេឱ្យទិញពីអាជីវករដែលមានអាជ្ញាប័ណ្ណ និងពិនិត្យរកមើលសញ្ញានៃការបំពាន ឬការក្លែងបន្លំ។

មេតាណុល គឺជាជាតិអាល់កុលពុល ដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មជាសារធាតុរំលាយ ថ្នាំសម្លាប់សត្វល្អិត និងប្រភពឥន្ធនៈជំនួស។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP