«គម្រោងព្រែកជីកហ្វូណនតេជោ» កំពុងអនុវត្តយ៉ាងសកម្ម មិនដូចកាសែតបរទេសចុះផ្សាយឡើយ

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះសារព័ត៌មានបរទេស បាន​ចុះផ្សាយ​មិន​ពិត​ពី​គម្រោង​សម្ធទិផល​ដ៏​អស្ចារ្យ​នៃ​កម្ពុជា គឺ​កគម្រោងព្រែកជីកហ្វូណនតេជោមាន​បញ្ហា​នៅ​ជាប់គាំងមិន​ទៅ​មុខ។ កាសែត​បរទេសដូចជា Reuters និងកាសែតថៃ បាន​ចុះផ្សាយ​ពី​រឿង​មិន​ពិត​មួយ​នោះ។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ ២២ ខែ​វិច្ឆិកា នេះក្រសួង​សាធារណការ និង​ដឹកជញ្ជូនកម្ពុជា ​បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ ដោយ​ក្រសួងបានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មាន​ទាំង​នោះ​មិនពិត គ្មានមូលដ្ឋាន បំភ្លៃបំផ្លើសផ្ទុយពីការពិត។សម្រាប់ក្រសួង កម្ពុជាកំពុងអនុវត្ត«ម្រោងព្រែកជីកហ្វូណនតេជោ»យ៉ាងសកម្ម។

ប្រតិកម្មនឹងការចុះផ្សាយរបស់សារព័ត៌មានបរទេសមាន រ៉យទ័យ និង ការសែតថៃ បាងកកប៉ុស្តិ៍ ដែលថា គម្រោងព្រែកជីកហ្វូណនតេជោជាប់គាំងដោយសារលុយចិន ក្រសួងសាធារណការកម្ពុជា បានហៅការចុះផ្សាយនេះ គឺជាការចុះផ្សាយគ្មានមូលដ្ឋានបំភ្លៃ​ខុសពីការពិតទាំង​ស្រុង។

ការ​សេចក្ដី​បំភ្លឺ​​ក្រសួងសាធារណការ បច្ចុប្បន្ននេះ ការងារអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា កំពុងអនុវត្តគម្រោងយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅពីផលប៉ះពាល់ជាក់ស្តែង ចំពោះប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួន ព្រម​ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលកំណត់ និងដោះស្រាយ។

ក្រសួងសាធារណការ បានសង្កត់ធ្ងន់ថា ក្រុមការងារអនុវត្តគម្រោង បានកំពុងបន្តអនុវត្តយ៉ាងសស្រាក់សស្រាំ ដោយមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូចការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ និង Reuters នោះទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធមក្រោមក្តីរំពឹងថា ព្រែកជីកនេះជាសរសៃឈាម និង ជាដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនដែលមានតម្លៃសាងសង់សរុបចំនួន ១,៧ ពាន់លានដុល្លារ មានប្រភពថវិកាវិនិយោគរបស់ក្រុមហ៊ុនខ្មែរ១០០ភាគរយសម្រាប់កំណាត់ទី១ ក្នុងចម្ងាយ ២១ គីឡូម៉ែត្រ។ ចំណែកកំណាត់ទី២ដែលមានចម្ងាយដល់ទៅ ១៥៩ គីឡូម៉ែត្រនឹងមានក្រុមហ៊ុនខ្មែរវិនិយោគ ៥១ ភាគរយ និងក្រុមហ៊ុនសាវជីវកម្មស្ពាន និងថ្នល់ចិន CRBC ៤៩ ភាគរយ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ MPWT