អតីតប្រធានាធិបតីអាមេរិកវ័យ ១០០ឆ្នាំ បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរួចរាល់

រយៈពេល ១៥ថ្ងៃ បន្ទាប់ពីឈានដល់វ័យ ១០០ឆ្នាំ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានបោះឆ្នោតរួចរាល់ នៅក្នុងការជ្រើសរើសប្រធានាធិបតី សម្រាប់អាណត្តិឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា អតីតមេដឹកនាំអាមេរិករូបនេះ បានធ្វើការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ ទៅកាន់ការិយាល័យបោះឆ្នោតក្នុងរដ្ឋ Georgia ដោយសាររូបលោកមិនអាចធ្វើដំណើរដោយផ្ទាល់បាន ដ្បិតកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។

លោក Carter ធ្លាប់បានប្រាប់ទៅកាន់ក្រុមគ្រួសាររបស់លោកកាលពីដើមឆ្នាំថា លោកមានបំណងចង់រស់ឲ្យបានយូរ ដើម្បីអាចបោះឆ្នោតជូនអ្នកស្រី កាម៉ាឡា ហារីស ដើម្បីផ្ដួលគូប្រជែង លោក ដូណាល់ ត្រាំ ហើយឥឡូវលោកបានសម្រេចបំណងមួយនេះហើយ។

គួររំលឹកបន្តិចថា លោក Jimmy Carter គឺជាអ្នកនយោបាយមានឥទ្ធិពលមួយរូប ដោយផ្ដើមចេញពីកសិករនៅចម្ការសណ្ដែកដី រហូតអាចក្លាយជាប្រធានាធិបតីអាមេរិកទី៣៩ ហើយកាន់អំណាចបានមួយអាណត្តិចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។ អតីតប្រធានាធិបតីវ័យ ១០០ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងសម្រាកតាមដានសុខភាពនៅរដ្ឋ Georgia ដែលជាស្រុកកំណើតរបស់លោក៕

អត្ថបទ៖ Luffy រូបភាព៖ CNN