សុទ្ធតែថ្នាក់ដឹកនាំ និងអ្នកមានឋានៈមុខមាត់ក្នុងសង្គម ផ្ដើមបុណ្យកឋិនទាន ដង្ហែទៅវត្តនៅកម្ពុជាក្រោម

កាលពី​មួយ​រយៈ​មុន សម្ដេច ហ៊ុន សែន ធ្លាប់​បង្ហោះ​ទាក់ទិន​នឹង​គម្រោង​ពិធី​បុណ្យ​កឋិនទាន ដើម្បី​ដង្ហែ​​ទៅ​វត្ត​ខ្មែរ ដែល​ស្ថិតនៅ​ដែនដី​កម្ពុជា​ក្រោម។

តាមដានជាមួយយើង៖ Million Times

សម្រាប់​អ្នក​ផ្ដើម​បុណ្យ​នៃ​កម្មវិធី​ដែល​នឹង​ខិត​ជិត​មក​ដល់​មួយ​នេះ សុទ្ធតែ​មាន​ឋានៈ​មុខមាត់ និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ជួរ​រាជរដ្ឋាភិបាល​តែម្ដង។ រាយ​នាម​ឈ្មោះ​អ្នក​ផ្ដើម​បុណ្យ​មាន​រហូត​ទៅ​ដល់ ៧១ រូប​ឯណោះ។

សម្រាប់​ថ្ងៃ​កម្មវិធី​បុណ្យ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី ៣ កើត​ខែ​កត្តិក ឆ្នាំ​រោង ឆស័ក ព.ស. ២៥៦៨ ត្រូវ​ជា​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដោយ​ពុទ្ធបរិស័ទ​ត្រូវ​ជួបជុំ​គ្នា​នៅ​វិមាន ៧ មករា មហា​វិធី​ព្រះ​នរោត្តម ភូមិ ១៣ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

ព្រឹក​ថ្ងៃ​ចន្ទ ៤ កើត​ខែ​កត្តិក ឆ្នាំ​រោង ឆស័យ ព.ស. ២៥៦៨ ត្រូវ​ជា​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ម៉ោង ៥ ព្រឹក ជួបជុំ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅ​វិមាន ៧ មករា រាជធានី​ភ្នំពេញ រៀប​ចំ ក្បួន​ដង្ហែ អង្គកឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ពី​ព្រះរាជណាចក្រ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​វត្ត​ពោធិ​គិរីវង្សារាម ហៅ​វត្ត​ស្វាយសៀមថ្មី ស្ថិត​នៅ​ភូមិ​ស្វាយ​សៀម ឃុំ​ង៉ាយស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ (ព្រះ​ត្រពាំង) ប្រទេស​វៀតណាម។

ព្រឹក​ថ្ងៃ​អង្គា ៥ កើត​ខែ​កត្តិក ឆ្នាំ​រោង ឆស័ក ព.ស. ២៥៦៨ត្រូវ​ជា​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង ៦ ព្រឹក ប្រគេន​យាគូ​ព្រះសង្ឃ រៀបចំ​ពិធី​ដង្ហែ​អង្គកឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ប្រទក្សិណ​ជុំវិញ​ព្រះវិហារ ៣ ជុំ រួច​វេរ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ ហើយ​ពេល​រសៀល​គណៈ​ប្រតិភូ​អញ្ជើញ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ៕