ម្ចាស់ផលិតផល ស៊ីប៊ែល​ប៉ារីស សុខ រស្មី ថា អាជីវកម្ម ឬជំនួញមួយជោគជ័យ អាស្រ័យកត្តា ៥ យ៉ាងនេះ

លោក​ស្រី សុខ រស្មី ម្ចាស់​ក្រុមហ៊ុន​ស៊ីប៊ែល​ប៉ារីស កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង បើ​ទោះ​ជា​ទើប​ចាប់ផ្ដើម​អាជីវកម្ម​កាលពី​ដើម​ឆ្នាំ ២០២៣ ក៏​ដោយ។ សម្រាប់​បង្កើន​ទីផ្សារ​ទាំង​ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​របស់​សេដ្ឋី​នី​ថ្មីថ្មោង សុខ រស្មី ផ្ដោត​លើ​ករ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នានា។

តាមដានជាមួយយើង៖ Million Times

ម្ចាស់​អាជីវកម្ម​សារ៉ាយ​សមុទ្រ​ស៊ីប៊ែល​ប៉ារីស បាន​ឲ្យ​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​ប្រកប​របរ​រកស៊ី ដើម្បី​អាច​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ។ ស្ត្រី​ហាយសូ​សម័យ​ថ្មី​រូប​នេះ​ជា​មនុស្ស​ចូលចិត្ត​ភាព​ឡូយឆាយ និង​ជា​អ្នក​ជំនួញ​ដ៏​សម្បូរ​បែប​ថែម​ទៀត​ផង។

អ្នក​​ជំនួញ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ បាន​ឲ្យ​ដឹង​ថា អាជីវកម្ម ឬ​មុខ​ជំនួញ​មួយ​ជោគជ័យ​​បាន អាស្រ័យ​លើ ការ​ដឹក​នាំ​ល្អ, ភាព​ប៉ិនប្រសប់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា, ទំនួល​ខុសត្រូវ,ស្មោះត្រង់ និង​ភាព​មាន​ម្ចាស់​ការ​លើ​ខ្លួនឯង។

ក្រៅ​ពី​ជំនួញ​ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព ស្រ្តី​និយម​សម្ភារៈ​ប្រេន​ៗ​រូបនេះ​ក៏​នៅ​មាន​ជំនួញ​ធំ​ៗ​ជាច្រើន​ទៀត​ដូចជា​សណ្ឋាគារ​ខេត្ត​ព្រះសីហនុ និង​ភោជនីយដ្ឋាន​ចំប៉ី​យក្ស ,រីសត​នៅ​ខេត្ត​ប៉ៃលិន។ សម្រាប់​សុភាសិត​ខ្មែរ​ដែល​លោកស្រីស្រលាញ់ និង​យក​មក​អនុវត្តន៍​ជា​និច្ច គឺ​“ងើយស្កក ឱនដាក់គ្រាប់”។

ហេតុដូចនេះ​ហើយមហាជន​សង្កេត​ឃើញ​ថាអ្នក​ជំនួញ​ប្រាក់​វាល់​លាន​រូប​នេះ ទៅ​ណា​មក​ណា​មិនចេះប្រកាន់ខ្លួនមហាជន​ស្រលាញ់​ចូលចិត្ត មិនចេះឆ្មើងឆ្មៃ មិន​តបត គឺគិតតែខិតខំប្រឹងប្រែង ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យក្រុមហ៊ុនជោគជ័យដូចសព្វថ្ងៃនេះ។

ម្ចាស់ផលិតផល ស៊ីប៊ែល​ប៉ារីស សុខ រស្មី និង​ស្វាមី​សុទ្ធ​សឹង​ជា​មនុស្ស​មាន​ការ​ចេះដឹង​ជ្រៅជ្រះ ដោយ​បន្ត​ការ​សិក្សា​នៅ​បរទេស​ទាំង ២ នាក់​តែម្ដង។ លោកស្រី​ក៏​ជា​មនុស្ស​ចិត្ត​បុណ្យទ្រទ្រង់​ទាំង​ផ្នែក​ពុទ្ធសាសនា និ​ង​ជួយ​អ្នក​ដទៃទាំង​ផ្ទាល់ ព្រម​ទាំង​កម្មវិធី​សប្បុរសធម៌​ផ្សេង​ៗ ហើយ​ដឹង​គុណ​ព្រះ​រស់​ជានិច្ច៕

រូបភាព៖ Sok Reaksmey