ម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ យក VET Airways ទៅតាំង​ពិព័រណ៍​យន្តហោះនៅម៉ាឡេស៊ី

សេដ្ឋី​ខ្មែរ​ដែល​មាន​ជំនួញ​លើ​វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងដឹកជញ្ជូន អ្នក​ឧកញ៉ា សួរ វីរៈ ពេល​នេះ​បាន​យក​យន្តហោះ​១​គ្រឿង​ទៅ​ចូលរួមកម្មវិធី​តាំង​ពិព័រណ៍​​យន្តហោះ​នៅ​ម៉ាឡេស៊ី ដោយ​លោក​ទើប​ចាកចេញ​ពី​កម្ពុជា​នា​ថ្ងៃ​ទ២០ ខែកញ្ញា ឆ្នាំ២០២៤។

VET Airways របស់​អ្នក​ឧកញ៉ា សួរ វីរៈ ដោយ​កាលពី​ពេល​ថ្មី​នេះ​លោក​ទើបតែ​ដំណើរ​ការ ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ បន្ថែម​ពី​លើ VET EXPRESS នៃ​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស។ ក្រៅ​ពី​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ហើយ​នោះ សេដ្ឋី​ផ្នែក​ទេសចរណ៍ បដិសណ្ឋារកិច្ច រូប​នេះ​ក៏​មាន​រីសត​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។

អាជីវកម្ម​ថ្មី VET Airways របស់​អតីតអ្នក​រកស៊ី​ធម្មតា​មួយ ហើយឥឡូវ​ក្លាយ​ជា​សេដ្ឋី​រូប​នេះ នឹង​បម្រើ​សេវាកម្ម​បើក​លើ​ទឹក ហោះ​លើ​អាកាស ចុះ​ចត​លើ​ទឹក សម្រាប់​រីសត​ដ៏​ប្រណីត​ស្ថិត​នៅ​កោះ​ស្ដេច ខេត្ត​កោះកុង ធ្វើឲ្យ​អតិថិជន​មាន​អារម្មណ៍​កាន់តែ​ឆាប់​រហ័ស​ដល់​គោលដៅ​កម្សាន្ត​ដែល​ជា​រីសត​របស់​អ្នកឧកញ៉ា​ផ្ទាល់។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន​របស់​ម្ចាស់​ជំនួញ​ធំ​ៗ​ដ៏​មាន​កិត្យានុភាព​រូប​នេះ បាន​ពង្រឹង​បន្ថែម​ផ្នែក​បច្ចេកវិទ្យា ទូ Locker ផ្ញើ​ទំនិញ​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ គ្រាន់តែ​ដាក់​ទំនិញ​ចូល​ទូ អាច​ផ្ញើ​ទំនិញ​បាន ២៥ ខេត្ត​ក្រុង និង​អាច​ផ្ញើ​ឆ្លង​ប្រទេស​ថែម​ទៀត។

អ្នក​ឧកញ៉ា សួរ វីរៈ ក្ដោបក្ដាប់​បាន​ឱកាស​ និង​ជា​មនុស្ស​ខិតខំ​ប្រឹងប្រែង​ការងារ ទើប​ធ្វើឲ្យ​ជំនួញ​គ្រប់​យ៉ាង​ជោគជ័យ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បាញល្បី​ ក្លាយ​ជា​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ​១​រូប​ដែរ៕

រូបភាព៖ FB Neak Oknha Vireak Suo