ស្នាដៃវិចិត្រករខ្មែរ២រូប ជ្រើសរើសសម្រាប់ពិព័រណ៍សិល្បៈSHINSEISAKU នៅជប៉ុន

ស្នាដៃវិចិត្រករខ្មែរ២រូប ត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៍សិល្បៈ SHINSEISAKU លើកទី៨៧ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ស្ថានទូតជប៉ុននៅកម្ពុជា ស្នាដៃវិចិត្រករខ្មែរទាំង ២រូបនោះគឺលោក នូ សារី និងលោក ឈើន ចាន់នី ដែលសម្រេចបានជោគជ័យយ៉ាងធំធេងនូវគំនូររបស់លោកទាំងពីរត្រូវបានជ្រើសរើសសម្រាប់ពិព័រណ៍សិល្បៈSHINSEISAKUលើកទី៨៧។

តាមដានជាមួយយើង៖ Million Times

ជាមួយនឹងការទទួលបានជោគជ័យលើស្នាដៃរបស់ខ្លួន លោក ឈើន ចាន់នី បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងស្ថាបនិក សាលាសិល្ប: Yamada School of Art ដែលបានជួយជ្រោមជ្រែងឱ្យក្រុមលោកមានឱកាសបានដាក់តាំងបង្ហាញស្នាដៃនៅ The National Art Center, Tokyo Gallery

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមទស្សនាការតាំងពិព័រណ៍សិល្បៈគំនូរ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូដែលជាស្នាដៃគំនូររបស់សិល្បៈករកម្ពុជា ចំនួន ២រូបដោយផ្ទាល់។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសម្តែងក្តីរីករាយ និងកោតសរសើរស្នាដៃគំនូររបស់សិល្បៈករខ្មែរទាំងពីររូប ក៏ដូចជាសិល្បៈករខ្មែរដទៃទៀត ដែលបានចូលរួមជួយលើកស្ទួយវិស័យ សិល្បៈវប្បធម៌របស់កម្ពុជា នៅលើឆាក អន្តរជាតិ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ស្ថានទូតជប៉ុន