Tran Vien Ngoc Tran កូន​ស្រីសេដ្ឋីវៀតណាម Tran Ba Duong ទ្រព្យ ១,២ ពាន់លានដុល្លារ កំពុងល្បី​ឈ្មោះ​ខ្លាំង​លើ​ឆាក​អន្តរជាតិ

Tran Vien Ngoc Tran ជា​កូន​ស្រី​របស់​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​វៀតណាម Tran Ba Doung ​កំពុង​ត្រូវ​បាន​កាសែត​ធំ​ៗ​ជា​ច្រើន​ចុះ​ផ្សាយ​ចំពោះ​រឿង​រស់នៅ​យ៉ាង​ស៊ីវិល័យ​របស់​នាង។ កូនស្រី​មហាសេដ្ឋី​រូប​នេះ ក៏​ជា​​​ម៉ូដែល​ផង​ដែរ ហើយ​ក៏​ទើប​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កូន​ស្រី​មហាសេដ្ឋី​ទាំង ៤ នៅ​អាស៊ី​ដែល​ចូល​ចិត្ត​ភាព​ហ៊ឺហា បែប​ប្រណីត​ខ្លាំង​ថែម​ទៀត​ផង។

តាមដានជាមួយយើង៖ Million Times

ទោះ​មិន​និយាយ​​​ប្រវត្តិ​គ្រួសារ ក៏​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ចំពោះ​ការ​ស្លៀក​ពាក់​យ៉ាង​ឥត​ខ្ចោះ​របស់​នាង។ ​រូបភាព​ស្អាត​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Instagram ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ជីវិត​រស់​នៅ​យ៉ាង​ឡូយឆាយ​របស់​នារី​វ័យ ៣៣ ឆ្នាំ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ទេ។ ការ​បង្ហាញ​ម៉ូដ Brand ​ធំ​ៗ​​តែងតែ​មាន​ឱ្មុខ​នាង​ទៅ​ចូលរួម​ជានិច្ច រួម​មាន Chanel, Dior, LV, Gucci ព្រម​ទាំង​យីហោ​ល្បី​ៗ​ដទៃ​ទៀត។

មិន​ត្រឹម​តែ​ល្បី​ថា​កើត​ក្នុង​គ្រួសារ​ស្ដុកស្ដម្ភ​នោះ​ទេ Tran ក៏​ជាប់​ឈ្មោះ​ជា​ស្រី​ស្អាត ដែល​មាន​ទម្រង់​មុខ​​តូច​ស្រួច​គួរ​ឲ្យ​ទាក់​ទាញ រាង​ស្រឡូន​គ្មាន​ចន្លោះ ព្រម​ទាំង​ចរិត​ល្អ​ទៀត។ ភាព​ល្បីល្បាញ​របស់​នាង​មួយ​ទៀត​ដែល​មាន​លើ​បណ្ដាញ​សង្គម គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​គ្រប់​ទីកន្លែង​សឹងតែ​គ្រប់​ប្រទេស។

កាលពី​ខែសីហា ឆ្នាំ ២០២០ Tran Vien Ngoc Tran រួមជាមួយបងប្អូនប្រុស Louis Nguyen – Tien Nguyen និង Nga Nguyen បានបង្ហាញខ្លួននៅក្នុង South China Morning Post។ កូន​អ្នក​មាន​ជនជាតិ​វៀតណាម​មួយ​ក្រុម​នេះ ត្រូវ​បាន​គេ​ហៅ​ថា Crazy Rich Asians ក្នុង​ជីវិត​ពិត​នៅ​វៀតណាម។

ការ​ធ្វើ​បាន​បែប​នេះ​ក៏​ទំនង​មក​ពី​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ។ ​លោក Tran Ba Duong ​សេដ្ឋី​ផ្នែក​យាន​យន្ត​នៅ​វៀតណាម​ដែល​ត្រូវ​ជា​ឪពុក​របស់​តារា​ស្រី​ខាង​លើ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១,៥​ពាន់​លាន​ដុល្លារ ​ជាប់​ជា​កំពូល​មហាសេដ្ឋី​ម្នាក់​នៅ​វៀតណាម។ ​បច្ចុប្បន្ន​នេះ​នាង​នៅ​មិន​ទាន់​បើក​បេះដូង​ទទួល​បុរស​ណា​នៅ​ឡើយ​ទេ។ ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​នាង​មិន​ទាន់​មាន​មិត្ត​ប្រុស​នេះ ក៏​ដោយសារ​តែ​​​មមាញឹក​ការងារ​ច្រើន និង​ចង់​ផ្ដោត​លើ​ការងារ​ដែល​ខ្លួន​ស្រលាញ់​សិន៕