ភរិយាវិស្វករល្បីឈ្មោះម្នាក់ ជីវិតរស់នៅបែបអភិជន មានផ្ទះធំទ្រនំខ្ពស់ ឡាន Mercedes ស៊េរីទំនើប

ស្រ្តីវ័យក្មេងហាយសូ គាម ឈនណារត្ន ភរិយាលោក នៅ ស៊ីនិត ដែលជាវិស្វករម៉ៅការសំណង់ និងមានកេរ្តិ៍ឈ្មោះល្បាញល្បី ដោយសារស្នាដៃយ៉ាងវិចិត្រប្រកបដោយគុណភាពខ្ពស់នោះ ព្រមទាំងជាបុគ្គលនៅក្នុងវិស័យសំណង់ស៊ីវិលមានកម្រិតជីវភាពល្អលំដាប់អ្នកមានៗនៅក្នុងស្រុកខ្មែរ កំពុងរស់នៅសោកសុខប្រកបដោយសុភមង្គលមានអ្វីគ្រប់យ៉ាងក្នុងក្តីសុបិន។

ក្រឡេកទៅមើលការរស់នៅប្រចាំថ្ងៃគ្រួសារភរិយាលោក នៅ ស៊ីនិត បានរស់នៅក្នុងវីឡាធំស្កឹមស្កៃក្នុងក្រុងភ្នំពេញ។ លោកស្រី និងស្វាមី ព្រមទាំងកូនប្រុស មិនត្រឹមរស់នៅផ្ទះធំទ្រនំខ្ពស់ឡើយ មធ្យោបាយធ្វើដំណើរ ក៏ជាប្រភេទឡាននំនើប Mercedes ស៊េរីខ្ពស់នោះទេ ជារឿយៗអ្នកទាំងពីរតែងជូនដំណើរកូនទៅសិក្សានៅសាលាលំដាប់អភិជនមួយកន្លែងស្ទើររាងរាល់ថ្ងៃ គឺសាលា​ Northbridge international School Cambodia ដែលប្រមូលផ្ដុំដោយកូនមន្ត្រីថ្នាក់ខ្ពស់​ៗ មន្រ្តីទូត និងកូនអ្នកជំនួញ អ្នកមានៗ និងកូនលំដាប់សេដ្ឋីៗ។

តាមដានជាមួយយើង៖ Million Times

អ្នកម្តាយហាសូ គាម ឈនណារត្ន ជាស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតឆ្លាត ហៅ Oun Nich រូបនេះត្រូវបានប្រភពមួយបង្ហើបថា ក៏ជាម្ចាស់ NR Fashion Shop ព្រមទាំងជាអ្នកផ្តល់ប្រាក់កម្ចីផងដែរ។

ក្រៅពីការងារអ្នកម៉ៅការសំណង់ដ៏ល្បី និងជាអ្នកផ្តល់ប្រាក់កម្ចី ស្វាមីភរិយាគំរូដ៏ល្អ ពូកែយល់ចិត្តគ្នាមួយគូរនេះ តែងឆ្លៀតជូនកូនដើរកម្សាន្តនៅក្រៅប្រទេស ព្រមទាំទិញរបស់របរប្រេនៗសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតផង។

អត្ថបទ៖ គន្ធា រូបភាព៖ បណ្តាញសង្គម Keam Chhorn Naroth