លំដាប់កូនប្រសាស្រីសេដ្ឋីថៅកែហនុមាន ឈុតស្លៀកពាក់ប្រចាំថ្ងៃក៏ជាប្រេនតម្លៃកប់ក្ដោងដែរ! 

កូន​ប្រសា​ស្រី​របស់​ថៅកែ​ហនុមាន គឺ​អ្នកនាង តាំង ប៉ោហ្គិច ហៅ Jade ប្រើ​ជីវិត​ហាយសូ​ដូច​តារា​ល្បីៗ ​បូក​រួម​រូប​សម្រស់​ស្រស់​ស្អាត រាង​ស្រឡូន ថែម​ទាំង​ការ​ស្លៀក​ពាក់​សុទ្ធតែ​ប្រេន​ល្បី​ៗ​ទៀត​នោះ មើល​ទៅ​ស័ក្ដិសម​ជា​លំដាប់​អភិជន​ពិត​ៗ​តែម្ដង។

នៅ​គណនី Instagram របស់​​​ភរិយា​របស់ ផន មុតសុក្រឆពណ្ណ ហៅ Richie វិញ មាន Follower ជាង 100K ហើយ​អ្នក​គាំទ្រ Jade  តែងតែ​សរសើរ​ពី​ការ​រៀបចំ​ខ្លួន មិន​ថា​ម៉ូដ​សម្លៀក​បំពាក់​ថ្ងៃ​ធ្វើ​ការ ឬ​ក៏​សម្លៀកបំពាក់​សម្រាប់​ដើរ​កម្សាន្ត​ឡើយ កូន​ប្រសា​ស្រី​លំដាប់​សេដ្ឋី​រូប​នេះ មើល​ទៅ​ស្អាត​ខ្ញង់​ៗ ជះ​ភាព​ទាក់ទាញ​តែម្ដង។

តាមដានជាមួយយើង៖ Million Times

Jade ចូលចិត្ត​សម្លៀកបំពាក់​បែប​ធម្មតា​ៗ តែ​ជា​របស់​ប្រេន​ធំ​ៗ និង​មាន​តម្លៃ​ថ្លៃ។ មិន​ត្រឹម​តែ​សម្លៀកបំពាក់​ធ្វើការ និង​ដើរលេង​ឡើយ​ដែល តាំង ប៉ោហ្គិច ស្លៀក​បាន​យ៉ាង​លេចធ្លោ ពេល​ចូលរួម​កម្មវិធី​មង្គលការ​លំដាប់​សេដ្ឋី​ៗ​ដូច​គ្នា​អ្នកនាង​ពិតជា​មិន​ឲ្យ​ចាញ់​នរណា​ម្នាក់​ឡើយ ដោយ​មួយ​ឈុត​ៗ​ចូល​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ។

តាំង ប៉ោហ្គិច ហៅ Jade ជា​ភរិយា របស់ ផន មុតសុក្រឆពណ្ណ ហៅ Richie  ដែល​ជា​កូនប្រុស​របស់​លោក​ឧត្ដមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង​លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និង​អគ្គនាយិកា​ក្រុម​ប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ហនុមាន ប៊ែវើរីជីស។ 

ផន មុតសុក្រឆពណ្ណ ហៅ Richie  បាន​រៀបការ​ជាមួយ  តាំង ប៉ោហ្គិច ហៅ Jade កាល​ពី​ខែ​តុលា ឆ្នាំ ២០២៣ ផ្អើល​អស់​ស្រុក​ខ្មែរ​ទាំង​កន្លែង​រៀបចំ​កម្មវិធី​ប្រៀប​ដូច​ឋានសួគ៌។ ចំណែក​ភ្ញៀវពន្លឺ​វិញ គឺ​សុទ្ធសឹង​ជា​ថ្នាក់​ដឹកនាំ​ជួរ​មុខ​ក្នុង​ប្រទេស មន្ត្រីរាជការ អ្នក​មុខ​អ្នក​ការ ព្រម​ទាំង​អ្នក​ជំនួញ​ធំ​ៗ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕ ៤ ឈុត​មើល​ទៅ​ធម្មតា​របស់ Jade តែ​តម្លៃ​មិន​ធម្មតា៖ 

១. រ៉ូប​ខ្លី​ស-ខ្មៅ មាន​តម្លៃ ​ជាង ៤០០ ដុល្លារ  របស់​ប្រេន Self-Portrait

២. អាវ CHANEL តម្លៃ​ជាង ១០០០ ដុល្លារ

៣. អាវ CHANEL តម្លៃ ​ជិត ៤ ០០០ ដុល្លារ និង​​កាបូប​ CHANEL ​និងតម្លៃ​ជាង ១៣ ០០០ ពាន់​ដុល្លារ

៤. អាវ​របស់​ម៉ាក SSENSE តម្លៃ​ជាង ៦០០ ដុល្លារ

អត្ថបទ៖ នាងរ៉ាវី រូបភាព៖ បណ្តាញសង្គម