​អគ្គនាយិកា​ឆេមពាន គ្រុប អ្នកឧកញ៉ា សុខ សុភាព ទទួលបានការតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥

កាលពី​ថ្ងៃ ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង អ្នកឧកញ៉ា សុខ សុភាព ស្ថាបនិក និងជាប្រធាន ឆេមពាន គ្រុប ឯ.ក ជាទីប្រឹក្សា​ជាន់ខ្ពស់​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អាណត្តិ​ទី​៥។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា សុខ សុភាព ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ស្រាបៀរ អ៉ីនធើ-ម៉ាទ្រីដ បេវើរីច និង​ជា​អគ្គនាយិកា​ឆេមពាន គ្រុប ឯ.ក។ អ្នកឧកញ៉ា ត្រូវ​ជា​ភរិយា​ឯកឧត្ដម​បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍​ជនបទ។

អ្នកឧកញ៉ា សុខ សុភាព អគ្គ​នាយិកា​ក្រុមហ៊ុន​ឆេមពាន គ្រុប ឯ.ក ជា​ស្ត្រី​អ្នក​ជំនួញ​ជើងខ្លាំង​មួយ​រូប ហើយ​ជា​ក៏​ស្ត្រី​ដែល​មាន​ភាព​ឈ្លាសវៃ ពូកែ​ទុកដាក់​រៀបចំ​កូនចៅ​ផង​ដែរ។ សហគ្រិន​ស្ត្រី​រូប​នេះ​មាន​ទាំង​ព្រម ទាំង​ចរិយាសម្បត្តិ និង​ភោគ​សម្បត្តិ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកឧកញ៉ា សុខ សុភាព មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​អ្នក​កាន់​ជំនួញ​ធំ មាន​ឫកពា​សុភាព​រាបសា ថែម​ទាំង​ជា​ស្ត្រី​អភិជន​មិន​សូវ​មាន​ភាព​បង្ហាញ​សម្ភារ​ប្រេន​ៗ​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sok Sopheap