ឧកញ៉ា អ៊ាន សៀវម៊ី ថ្មីៗនេះបានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសច្បងយ៉ាងអធិកអធមគម្រប់ខួប១៦ ឆ្នាំ។ អ្នកម្ដាយរបស់ម្ចាស់កម្មវិធី ឧកញ៉ា អ៊ាន សៀវម៊ី បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនរូប ចូលរួមអបអរ ថ្ងៃពិសេសរបស់កូនសំណព្វចិត្ត។

ទោះជាថ្ងៃកំណើតកូនប្រុសក៏ពិតមែន តែឧកញ៉ា អ៊ាន សៀវម៊ី ឯណោះបានតែងខ្លួនស្រស់ស្អាត និងបានផ្លាស់ប្ដូរឈុតជាច្រើន ហើយរ៉ូបនីមួយៗសុទ្ធតែមិនធម្មតា។ ក្នុងចំណោមឈុតទាំង ៣ នាត្រីថ្ងៃ ៧ ខែមេសានោះ ម្ចាស់ក្រុមហ៊ុន CASTLE E DIAMOND CO.,LTD មិនអាចខ្វះបានឡើយ នូវឈុតពណ៌ស្វាយ ដែលជាពណ៌ប្រចាំខ្លួន។
ក្នុងចំណោមឈុតទាំង ៣ ឧកញ៉ា អ៊ាន សៀវម៊ី ក៏បានដូរសក់ ៣ ម៉ូដផ្សេងគ្នាផងដែរ អមដោយគ្រឿងអលង្ការពេជ្រភ្លឺចិញ្ចែងចិញ្ចាចសមជាមួយសាច់សខ្ចី។



គួរបញ្ជាក់ថា ឧកញ៉ា អ៊ាន សៀវម៊ី ស្រ្តីជើងខ្លាំងក្នុងវិស័យអនឡាញ ដែលបានចាក់គ្រឹះចូលទៅយ៉ាងរឹងមាំក្នុងផលិតផលថែរក្សាសម្រស់នៅកម្ពុជា។ ថ្មីៗនេះដែរថៅកែអនឡាញរូបនេះ ក៏បានបើកជំនួញថ្មីទាក់ទងនឹងវិស័យម្ហូបអាហារ ក៏ទទួលបានការគាំទ្រមិនចាញ់ផលិតផលថែរក្សាសម្រស់ដែរ៕
អត្ថបទ៖ឆដា, រូបភាព៖ Ean Sivmey



