អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាពេលព្រឹកថ្ងៃ៣ ខែមេសា ឆ្នាំ ២០២៦ នេះបានចូលរួមព្រឹត្តិការណ៍អិនយូអឹមសង្រ្កាន្ត ឆ្នាំ២០២៦ ព្រមទាំងបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនោះផងដែរ។

វត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាកម្មវិធីសង្ក្រាន្តនេះទទួលបានការចាប់អារម្មណ៍ និងមានអ្នកគាំទ្រច្រើន។ មិនតែប៉ុណ្ណោះអ្នកឧកញ៉ាវ័យក្មេងរូបសង្ហា រូបនេះបានចូលរួមលេងល្បែងកម្សាន្តតាមបែបប្រពៃណីបុរាណរបស់ខ្មែរជាមួយសិស្សានុសិស្ស ញ៉ាំងបរិយាកាសកាន់តែសប្បាយរីករាយថែមទៀតផង។
មុនឈានដល់កម្មវិធីក៏មានកម្មវិធីរាប់បាត្រដែលមានព្រះសង្ឃ ៦០ អង្គ។ នាពេលរសៀលកម្មវិធីសង្ក្រាន្តអិនយូអឹម មានកម្មវិធីបន្តបន្ទាប់ ថែមទាំងមានការរាំលេងកម្សាន្តផងដែរ ដោយមានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើននាក់។
ថ្ងៃទី១ នៃព្រឹត្តិការណ៍អិនយូអឹមសង្រ្កាន្ត ឆ្នាំ ២០២៦ ទទួលបានការចូលរួមច្រើន ក្នុងនោះមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាអធិបតី និងឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង រួមជាមួយសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕





អត្ថបទ៖ ឆដា, រូបភាព៖ National University of Management



