ឈុត​ពណ៌ទឹកប៊ិច និងកាបូប LV របស់ភរិយាម្ចាស់ទូរទស្សន៍ថោន សមរូបសមរាងឥតទាស់

លោកស្រី ជួប មាន ភរិយា​ម្ចាស់​ទូរទស្សន៍ និង​ផលិតកម្ម​ថោន​លោក វ៉ា សុធា ជា​អ្នក​ជំនួញ​ស្រី​ដ៏​ល្បី​ពី​រូប​សម្រស់ និង​ចំណេះដឹង​ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​ការងារ។

តាមដានជាមួយយើង៖ Million Times

ស្រ្តី​អភិជន​រូបនេះ តែងតែ​លេចធ្លោ​នា​ពេល​បង្ហាញ​ខ្លួន​ចូលរួម​កម្មវិធី​ម្ដង​ៗ​មិន​ថា​ជា​ការ​រៀបចំ​តុបតែង​ខ្លួន ការ​ជ្រើសរើស​សម្លៀកបំពាក់ កាបូប ស្បែក​ជើង សុទ្ធតែ​ស្រស់​ស្អាត សម​នឹង​សម្រស់​របស់​លោកស្រី​តែម្ដង។

កាលពី​ថ្មី​ៗ​នេះ ពេល​ចូលរួម​អបអរ​សាទរ​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ភរិយា​ម្ចាស់​ទូរទស្សន៍​ថោន បាន​ជ្រើស​រើស​ឈុត​ប្រពៃណី​ខ្មែរ​ពណ៌ទឹកប៊ិច ព្រម​ទាំង​កាន់​កាបូប​ដៃ Louis Vuitton Alligator Capucines BB Bleu Santorin ដែល​មាន​តម្លៃ​ក្បែរ​១ ម៉ឺន​ដុល្លារ ព្រម​ទាំង​ស្បែក​ជើង Jimmy Choo ពណ៌​មាស​យ៉ាង​ស្រស់​ស្អាត។

ភរិយា​លោក វ៉ា សុធា គឺ​លោកស្រី ជួប មាន គឺជាម្ចាស់អាជ្ញាប័ណ្ណស្ថានីយវិទ្យុថោន អេហ្វអឹម ដែល​បាន​បង្កើត​ក្នុង​​ឆ្នាំ២០១១។ លោកស្រី​ក៏ជាអគ្គនាយិកា​ផលិតកម្មថោន នៃសម្ព័ន្ធថោនមីឌៀ ដែល​ជា​ក្រុមហ៊ុន​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ។

រូប​សម្រស់ និង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ ធ្វើឲ្យ​ លោកស្រី ជួប មាន តែង​ទទួល​បាន​ការ​គោរព​សរសើរ​ជានិច្ច ពិសេស​ការ​ថែរក្សា​សម្រស់​បាន​ក្មេង​ជាង​វ័យ ធ្វើ​ឲ្យ​ស្ត្រី​ដទៃ​យក​ជា​គំរូ៕

អត្ថបទ៖ ឆដា, រូបភាព៖ The Pink Wedding